លោក Xi Jinping បានចាកចេញពីក្រុងប៉េកាំងក្នុងដំណើរធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលទាំងបួន ហើយនឹងចូលរួមសន្និសីទកំពូលG20 និងសន្និសីទកំពូលអង្គការសហការសៀងហៃ
2013-09-03 15:45:29 cri Web Editor:Xu
ព្រឹកថ្ងៃទី ៣ ខែកញ្ញា លោក Xi Jinpin ប្រធានរដ្ឋប្រទេសចិនបានអញ្ជើញចាកចេញពីក្រុងប៉េកាំង ហើយនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសថឺកមេនីស្ថាន ចូលរួមសន្និសីទកំពូលលើកទី ៨ នៃអ្នកដឹកនាំក្រុមប្រទេស G20 ដែលនឹងបើកធ្វើនៅក្រុង ប៉េចេរបូគប្រទេសរុស្ស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន អ៊ូប៊ីគីស្ថាន និងប្រទេសឃើគីស្ថាន ហើយនឹងចូលរួមសន្និសីទលើកទី ១៣ នៃក្រុមប្រឹក្សាភិបាលប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការសហការសៀងហៃ ដែលបើកធ្វើនៅ Bishkek ប្រទេសឃើគីស្ថានជាបន្តបន្ទាប់ ៕