ថ្ងៃទី៣ខែកញ្ញា លោកXiJinpingប្រធានរដ្ឋចិននឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេស៤នៅអាស៊ីកណ្តាល នេះជាលើកដំបូងហើយដែលលោកXiJinpingបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាល។ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ លោកChengGuopingអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានថ្លែងថា ក្នុងអំឡុងពេលទស្សនកិច្ច លោក XiJinpingនឹងលើកសំណើថ្មីស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអាស៊ីកណ្តាល ហើយនិងអធិប្បាយអំពីគោលនយោបាយការទូតជាមួយអស៊ីកណ្តាលរបស់រដ្ឋាភិបាលអណត្តិថ្មីប្រទេសចិនទៀតផង។
ក្នុងអំឡុងពេលទស្សនកិច្ច លោកXiJinpingនឹងចូលរួមសន្និសីទលើកទី១៣នៃក្រុមប្រឹក្សាអ្នកដឹកនាំនៃសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលនឹងបើកធ្វើនៅក្រុងBishkekប្រទេសKyrgyzនៅថ្ងៃទី១៣ខែកញ្ញា។
តបតាមការអញ្ជើញរបស់លោកPutinប្រធានាធិបតីរុស្ស៊ី លោកXiJinpingនឹងចូលរួមផងដែរក្នុងសន្និសីទកំពូលលើកទី៨រួមជាមួយអ្នកដឹកនាំប្រទេសG២០ដែលនឹងបើកធ្វើនៅក្រុងSaint-Petersbourgចាប់ពីថ្ងៃទី៥ដល់៦ខែកញ្ញា៕