pause
音量+
Play
音量-

វីដេអូ

អ្នកដឹកនាំចិនមានលោកhujintaoនឹងលោកxijinpingជាដើម ជួបប្រស្រ័យ​យ៉ាងស្និទ្ធស្នាលជាមួយតំណាងចូលរួមមហាសមាជបក្សកុម្មុយនិស្តចិនសម័យ​ទី១៨
2012-11-16 17:18:35   cri  Web Editor:Zhu Huifen

   លោកhujintaoប្រធានរដ្ឋចិន លោកxijinpingអគ្គលេខាធិការមជ្ឈឹមបក្ស​កុម្មុយនិស្តចិននិងជាប្រធានគណៈកម្មាការយោធាមជ្ឈឹមបក្សកុម្មុយនិស្តចិនដែល​ត្រូវជ្រើសតាំងជាថ្មី និងសមាជិកអចិន្រ្តៃផែ្សងទៀតនៃការិយាល័យនយោបាយ​មជ្ឈឹមបក្សកុម្មុយនិស្តចិនសម័យទី១៧ មានលោកwubangguo លោកwenjiabao​និងលោកjiaqinglinជាដើម ព្រមនឹងសមាជិកអចិន្រ្តៃយ៏ផែ្សងទៀតនៃការិយាល័យ​នយោបាយមជ្ឈឹមបក្សកុម្មុយនិស្តចិនសម័យទី១៨ មានលោកlikeqiang លោក​zhangdejiangនឹងលោកyuzhengshengជាដើម បានជួបប្រស្រ័យយ៉ាងស្និទ្ធស្នាល​ជាមួយតំណាងចូលរួមសមាជបក្សកុម្មុយនិស្តចិនសម័យទី១៨នៅវិមានសភា​ប្រជាជនប៉េកាំងនារសៀលថ្ងៃទី១៥ខែវិចិ្ឆកា។

    លោកhujintaoនឹងលោកxijinpingបានថ្ែលងសុន្ទរកថាសំខាន់។

    ក្នុងពេលថ្ែលងសុន្ទរកថា លោកhujintaoបានបញ្ជាក់ជាសំខាន់ថាៈការរៀនសូត្រ​និងអនុវត្តយ៉ាងផ្ចិតផ្ចង់នូវស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនសម័យទី១៨​ជាភារកិច្ចនយោបាយដ៏ចម្បង់របស់យើងនាបច្ចុបន្ន្ប សង្ឃឹមយ៉ាងស្មោះឲ្យបក្ស​ទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស ដើរតាមផ្លូវ​សង្គមនិយមមានលក្ខណៈពិសេសប្រទេសចិនយ៉ាងម៉ឺងម៉ាត់មិនងាករេនៅក្រោម​ការដឹកនាំរបស់មជ្ឈិមបក្សដែលមានលោកxijinpingជាអគ្គលេខាធិការ។

    ក្នុងពេលថ្ែលងសុន្ទរកថា លោកxijinpingបានវែកញែកថាៈយើងច្បាស់ជាត្រូវ​រៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តយ៉ាងផ្ចិតផ្ចងនូវស្មារតីនៃមហាសមាជបក្ស​កុម្មុយនិស្តចិនសម័យទី១៨ សាមគ្គីគ្នាជាធ្លុងមួយ ត្រួសត្រាយទទួលបទពិសោធ​ខំប្រឹងប្រែងដើម្បីកសាងសង្គមធូរធារល្មម៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040