pause
音量+
Play
音量-

វីដេអូ

សន្និបាតពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម័យ​ទី១៨បានបោះឆ្នោតជ្រើសរើសលោក Xi Jinping ជាអគ្គលេខាធិការនៃ​គណៈកម្មាធិការមជ្ឈិម
2012-11-15 13:45:06   cri  Web Editor:zhangshixin

      ព្រឹកថ្ងៃទី១៥ខែវិច្ឆិកា សន្និបាតពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តចិនសម័យទី១៨បានបោះឆ្នោតជ្រើសរើសលោក Xi Jinping ជា​អគ្គលេខាធិការនៃគណៈកម្មាធិកាមជ្ឈិម ជ្រើសរើសលោក Xi Jinping ​លោក Li Keqiang​ លោក Zhang Dejiang លោក Yu Zhengsheng លោក Liu Yunshan លោក Wang Qishan លោក Zhang Gaoli ជាសមាជិកអចិន្ត្រៃនៃ ការិយាល័យនយោបាយមជ្ឈិមបក្ស​កុម្មុនិស្តចិន។

      សន្និបាតពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម័យ​ទី១៨បានសម្រេចលោក Xi Jinping ជាប្រធានគណៈកម្មការយោធាមជ្ឈិម លោក Fan Changlong លោក Xu Qiliang ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម។

      សន្និបាតពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម័យ​ទី១៨បានអនុម័ត្តលើការតែងតាំងលេខាធិកា លេខាធិការងនិងសមាជិកនៃគណៈកម្មា​ធិការអចិន្ត្រៃដែលសន្និសីទពេញអង្គលើកទី១នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិម​បានជ្រើសរើស លោក Wang Qishan ជាលេខាធិកានៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យ​មជ្ឈិម ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040