pause
音量+
Play
音量-

វីដេអូ

សារព័ត៌មានប្រជាជនចិនចុះផ្សាយវិចារណកថាអបអរសាទរយ៉ាងកក់ក្តៅស្តីពី​សមាជលើកទី១៨នៃតំណាងទូទាំងប្រទេសរបស់បក្សកុម្មុយនិស្តចិនបានបិទ​សម័យប្រជុំដោយជោគជ័យ
2012-11-15 13:43:32   cri  Web Editor:zhenglei

សារព័ត៌មានប្រជាជនចិនចេញផ្សាយនៅថ្ងៃទី១៥ខែវិច្ឆិកាបានចុះផ្សាយវិចារណក​ថាដែលមានចំណងជើងថារួមគ្នាបង្កើតអនាគតកាន់តែល្អបវរនិងមានសុភមង្គល ដើម្បី​អបអរសាទរយ៉ាងកក់ក្តៅស្តីពីសមាជលើកទី១៨នៃតំណាងទូទាំងប្រទេសរបស់បក្ស​​កុយម្មុនិស្តចិនបានបិទសម័យប្រជុំដោយជោគជ័យ។

វិចារណកថាចែងថា សមាជលើកទី១៨របស់បក្សគឺជាសមាជដ៏សំខាន់ក្រៃលែង​មួយលើកដែលបើកធ្វើស្របនឹងពេលដែលប្រទេសចិនឈានចូលដំណាក់កាលមាន​លក្ខណៈសម្រេចនូវការកសាងបានដោយសព្វសារពើនូវសង្គមធូរធារល្មម។វិចារណក​ថាចែងថា សមាជបានកំណត់ឋានៈជាប្រវត្តិសាស្រ្តនៃទស្សនៈអភិវឌ្ឍន៍ដោយវិទ្យា​សាស្រ្ត ព្រមទាំងបានកំណត់គោលដៅស្តីពីការកសាងបានដោយសព្វសារពើនូវសង្គម​ធូរធារល្មមនិងធ្វើការកែទម្រង់និងបើកចំហរឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ហើយ​បានធ្វើការរៀបចំចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវការជំរុញសង្គមនិយមមានលក្ខណៈ​ពិសេសនៃប្រទេសចិនក្រោល័ក្ខខ័ណ្ឌនៃយុគសម័យថ្មី ព្រមទាំងបានលើកសំណូមពរ​យ៉ាងជាក់ច្បាស់ចំពោះការលើកកម្ពស់ដោយសព្វសារពើនូវកម្រិតវិទ្យាសាស្រ្តក្នុងកិច្ច​កសាងបក្សផងដែរ។

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040