pause
音量+
Play
音量-

វីដេអូ

សមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ បានធ្វើប្រជុំបិទសម័យនៅវិមានសភា​ប្រជាជន
2012-11-14 15:57:32   cri  Web Editor:xuzhen

ម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ ខែវិច្ឆិកា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ បានធ្វើកិច្ច​ប្រជុំបិទសម័យនៅវិមានសភាប្រជាជន ។ 

កិច្ចប្រជុំបិទសម័យនៃសមាជលើកទី ១៨ បានធ្វើឡើងក្រោមអធិបតីលោកHuJintao​ប្រធានរដ្ឋចិន ។ តំណាង និងតំណាងអញ្ជើញជាពិសេសចំនួន ២៣០៧ បានចូលរួម​សន្និសីទ ។ 

សមាជបានចូលដល់វៀរៈខទីមួយ ធ្វើការបោះឆ្នោតគណៈកម្មាធិការមជ្ឈិមនិងគណៈ​កម្មាធិការពិនិត្យវិន័យមជ្ឈិម ។ ជាបឋម អនុម័តតារាងឈ្មោះនៃអ្នកត្រួតពិនិត្យសន្លឹក​ឆ្នោតនិងអគ្គអ្នកត្រួតសន្លឹកឆ្នោត ។ យោងទៅតាមសភាពការណ៍សំឡេងឆ្នោតដែល​បានប្រកាសចេញនិងទទួលមកវិញ ដែលអគ្គអ្នកត្រួតសន្លឹកឆ្នោតបានរាយការណ៍​លោក Hu Jintaoបានប្រកាសថា យោងទៅតាមកំណត់នៃវិធីបោះឆ្នោតសមាជ ការបោះ​ឆ្នោតលើកនេះមានធរមានភាព ៕


1 2
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040