សមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ បានធ្វើប្រជុំបិទសម័យនៅវិមានសភាប្រជាជន
2012-11-14 15:46:05 cri Web Editor:xuzhen
ម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ ខែវិច្ឆិកា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ បានធ្វើកិច្ចប្រជុំបិទសម័យនៅវិមានសភាប្រជាជន ។
កិច្ចប្រជុំបិទសម័យនៃសមាជលើកទី ១៨ បានធ្វើឡើងក្រោមអធិបតីលោកHuJintaoប្រធានរដ្ឋចិន ។ តំណាង និងតំណាងអញ្ជើញជាពិសេសចំនួន ២៣០៧ បានចូលរួមសន្និសីទ ។
សមាជបានចូលដល់វៀរៈខទីមួយ ធ្វើការបោះឆ្នោតគណៈកម្មាធិការមជ្ឈិមនិងគណៈកម្មាធិការពិនិត្យវិន័យមជ្ឈិម ។ ជាបឋម អនុម័តតារាងឈ្មោះនៃអ្នកត្រួតពិនិត្យសន្លឹកឆ្នោតនិងអគ្គអ្នកត្រួតសន្លឹកឆ្នោត ។ យោងទៅតាមសភាពការណ៍សំឡេងឆ្នោតដែលបានប្រកាសចេញនិងទទួលមកវិញ ដែលអគ្គអ្នកត្រួតសន្លឹកឆ្នោតបានរាយការណ៍លោក Hu Jintaoបានប្រកាសថា យោងទៅតាមកំណត់នៃវិធីបោះឆ្នោតសមាជ ការបោះឆ្នោតលើកនេះមានធរមានភាព ៕