pause
音量+
Play
音量-

វីដេអូ

មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ បានធ្វើការ
សម្ភាសន៍តាមវេបសាយ យកចិត្តទុកដាក់ចំពោះតុលាការយុត្តិធម៌ និងការ
អប់រំដោយស្មើភាព
2012-11-14 15:34:51   cri  Web Editor:xuzhen

ថ្ងៃទី ១៣ ខែវិច្ឆិកា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨​បានធ្វើការសម្ភាសន៍តាមវេបសាយលើប្រធានបទពីរគឺ "តុលាការយុត្តិធម៌ក្នុងប្រទេស​ចិន"និង "ការអប់រំដោយស្មើភាពក្នុងប្រទេសចិន"ដោយឡែក ។ 

លោកShen Deyongអនុប្រធាន​អាចិន្ត្រៃយ៍នៃតុលាការប្រជាជនជាន់ខ្ពស់បំផុត

 

ក្នុងការសម្ភាសន៍តាមវេបសាយលើកទីមួយ ដែលមានប្រធានបទ "តុលាការយុត្តិធម៌​ក្នុងប្រទេសចិន" តំណាងចូលរួមសមាជលើកទី១៨ មានលោកShen Deyongអនុប្រធាន​អាចិន្ត្រៃយ៍នៃតុលាការប្រជាជនជាន់ខ្ពស់បំផុត លោកស្រីHu Zejunអនុប្រធានអចិន្ត្រៃយ៍​នៃអធិការដ្ឋានប្រជាជនខ្ពស់បំផុតនិងលោក Zhao Dacheng អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​បានឆ្លើយតបនឹងសំណួររបស់អ្នកឡើងបណ្តាញអ៊ីនធើណេត ។ 

លោកស្រីHu Zejunអនុប្រធានអចិន្ត្រៃយ៍​នៃអធិការដ្ឋានប្រជាជនខ្ពស់បំផុត

 

ពេលឆ្លើយតបសំណួរ លោកស្រី Hu Zejunសំដែងថា បង្កើនការត្រួតពិនិត្យខាងច្បាប់​ត្រូវយកចិត្តទុកដាក់កម្រិតខ្ពស់បង្កើនការត្រួតពិនិត្យខ្លួនឯង  ដូច្នេះ  ត្រូវចាត់ទុកការ​បង្កើនការត្រួតពិនិត្យខ្លួនឯងដល់កម្រិតខ្ពស់បំផុត ដែលស្មើនឹងការបង្កើនការត្រួតពិនិត្យ​ច្បាប់ដូចគ្នា ។ 

ប្រធានបទនៃការសម្ភាសន៍តាមវេបសាយលើកទីពីរគឺមានប្រធានបទ "ការអប់រំដោយ​ស្មើភាពក្នុងប្រទេសចិន" ។ លោក Yuan Guiren រដ្ឋមន្ត្រី និងជាលេខាធិការក្រុមបក្ស​កុម្មុយនិស្តនៃក្រសួងអប់រំប្រទេសចិន លោក Li Shouxin លេខាធិការគណៈកម្មការបក្ស​កុម្មុយនិស្តសកលវិទ្យាល័យShandongនិងតំណាងចូលរួមសមាជលើកទី១៨ពីររូបទៀត​បានឆ្លើយតបសំណួររបស់អ្នកដែលឡើងបណ្តាញអ៊ីនធើណេត ។ 

  អំពីការលើកកម្ពស់សមាមាត្រដែលនិស្សិតក្នុងជនបទចូលក្នុងសកលវិទ្យាល័យសំខាន់​លោក Li Shouxin ថ្លែងថា ត្រូវជំរុញសមាហរណកម្មនៃការអភិវឌ្ឍន៍ក្រុងនិងជនបទ​បង្រួញពន្លាតរវាងក្រុងនិងជនបទ សម្រេចការអប់រំអភិវឌ្ឍន៍ដោយតុល្យាភាព ៕

 

 

 

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040