pause
音量+
Play
音量-

វីដេអូ

ប្រឈមមុខផ្ទាល់នឹងស្ថានការណ៍ប្រែប្រួល គោលនយោបាយការទូតប្រទេសចិន​នឹងប្រកាន់ខ្ជាប់សហប្រតិបត្តិការនិងឈ្នះៗជាមួយគ្នា​
2012-11-13 14:38:25   cri  Web Editor:sunlingling

    សមាជបក្សកុម្មុយនិស្តចិនលើកទី១៨កំពុងបើកធ្វើនៅក្រុងប៉េកាំង។ក្នុងរបាយការណ៍​ដែលប្រគល់ជូនសមាជត្រួតពិនិត្យ បក្សកុម្មុយនិស្តចិនដែលកាន់អំណាចបានបរិយាយ​នូវគោលលំនាំកិច្ចការផ្ទៃក្នុងនិងកិច្ចការទូតនៃប្រទេសចិននាពេលអនាគត។ ការ​សំដែងមតិដូចជា ជំរុញបង្កើតទំនាក់ទំនងមហាប្រទេសធុនថ្មីដែលអភិវឌ្ឍន៍ដោយ​បរិសុទ្ធនិងស្ថិរភាពយូរអង្វែង ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនដើម្បីផ្តល់ផលប្រយោជន៍​កាន់តែល្អដល់ប្រទេសជំវិញជាដើម បានឃើញក្នុងរបាយការណ៍ ឆ្លើយតបនូវការ​យកចិត្តទុកដាក់របស់មជ្ឈដ្ឋានក្រៅចំពោះនយោបាយទូតនៃប្រទេសចិនដែលបានវិវឌ្ឍ​និងប្រែប្រួលយ៉ាងឆាប់រហ័សនេះ។

    របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៨បានសំដែងយ៉ាងច្បាស់លាស់​ថា ប្រទេសចិននឹងខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់​ប្រទេសជំវិញ។ លោកកាវជូគុយអ្នកស្រាវជ្រាវនៃមន្ទីរស្រាវជ្រាវអន្តរជាតិនិង​យុទ្ធសាស្រ្តបានសម្គាល់ថា នេះសមស្របនឹងគោលលំនាំដែលថារាប់អានជាមួយ​ប្រទេសជិតខាង ធ្វើជាដៃគូជាមួយនឹងប្រទេសជាប់ជិតខាង ជាគោលលំនាំដែលប្រទេស​ចិនបានអនុវត្ត។ កិច្ចសហប្រតិបត្តិការឈ្នះៗជាមួយគ្នាជាច្រើនឆ្នាំកន្លងមក បានធ្វើឲ្យ​ប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសជាច្រើននៅជាប់ជិតខាង​ក្នុងនោះរួមមានប្រទេសជប៉ុនផងដែរ។ នៅពេលអនាគត ប្រទេសចិននឹងបន្តជំរុញ​កិច្ចសហប្រតិបត្តិការនិងការឈ្នះៗជាមួយគ្នានៅតំបន់ ។

    ការវិវាទទឹកដី សិទ្ធិនិងផលប្រយោជន៍លើសមុទ្រជាចំណុចក្តៅនៃទំនាស់រវាង​ចិននិងប្រទេសនៅជិតខាងមានពាក់ព័ន្ធ ។ លោក Inoue Yoichi នាយកនៃសាខា​នាយកដ្ឋាននៃស្ថានីយទូរទស្សន៍ TBS នៃប្រទេសជប៉ុនប្រចាំនៅប៉េកាំងបានប្រាប់​អ្នកយកព័ត៌មានថា លោកយកចិត្តទុកដាក់ជាពិសេសនូវការសំដែងអំពីការដែល​ប្រទេសចិននឹងគាំពារសិទ្ធិនិងផលប្រយោជន៍លើសមុទ្រជាតិចិនយ៉ាងម៉ឺងម៉ាត់ក្នុង​របាយការណ៍ ។ តែលោក Qin Yaqing អនុប្រធាននៃវិទ្យាស្ថានការទូតចិនបាន​សម្គាល់ថា ក្នុងរបាយការណ៍ យើងបានដៅបញ្ជាក់ថា ត្រូវតែគាំពារសិទ្ធិនិង​ផលប្រយោជន៍លើសមុទ្រ នេះគឺសំខាន់ណាស់ ។ ប្រទេសអធិបតេយ្យភាពណា​មួយសុទ្ធតែត្រូវការធ្វើការយ៉ាងនេះ ។ របាយការណ៍ក៏បានដៅបញ្ជាក់ចំណុចមួយថា ​យុទ្ធសាស្ត្រការពារជាតិទាំងមូលនៃប្រទេសយើងគឺមានលក្ខណៈការពារ នេះមិន​ដែលកែប្រែទេ ។ ប្រទេសចិនដោះស្រាយបញ្ហាទឹកដីដោយពិគ្រោះពិភាក្សានិង​ការចរចា នេះក៏ជាគោលជំហរជាគោលការណ៍ដ៏មូលដ្ឋានមួយដែរ ខ្ញុំមិនដែល​សម្គាល់ថា រដ្ឋាភិបាលចិនត្រូវកែប្រែទេ ។

    ចំពោះប្រទេសចិនដែលជាប្រទេសធំដែលមានបណ្តាជន១ពាន់៣រយលាននាក់ ​មានទំហំដីទូលំទូលាយហើយរីកចម្រើនឆាប់រហ័ស សំឡេងសង្ស័យមិនដែលបញ្ឈប់​ទេ ។ របាយកាណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ក៏បានបង្ហាញឲ្យឃើញ​យ៉ាងច្បាស់លាស់ម្តងទៀតថា ប្រទេសចិននឹងបន្តលើកទង់សន្តិភាព ការអភិវឌ្ឍន៍ ​កិច្ចសហប្រតិបត្តិការនិងឈ្នះជាមួយគ្នា ។

    ចំពោះការពង្រីកទំនាក់ទំនងរវាងប្រទេសចិននិងមហាប្រទេសនាពេលអនាគត​របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៨បានកំណត់ជាការជំរុញបង្កើត​ទំនាក់ទំនងមហាប្រទេសធុនថ្មីដែលមានស្ថិរភាពយូរអង្វែងនិងវិវឌ្ឍន៍ទៅមុខដោយ​បរិសុទ្ធ ។  បើគ្រាន់តែនិយាយពីចិននិងអាមេរិកឃើញថាៈក្នុងរយៈពេល១០ឆ្នាំកន្លង​ទៅប្រមុខរដ្ឋប្រទេសទាំង២បានជួបសន្ទនាចំនួន២៦លើក   បានបង្កើតនិងធ្វើឲ្យល្អ​ពេញលេញនូវយន្តការនិយាយឆ្លើយឆ្លងរវាងរដ្ឋាភិបាលចំនួនជាង៩០   ដូចជាការនិ​យាយឆ្លើយឆ្លងខាងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងចិននិងអាមេរិកជាដើម ។  ចំពោះ​អនាគតនៃទំនាក់ទំនងទ្វេភាគីដែលសំខាន់បំផុត  ហើយក៏ស្មុកស្មាញបំផុតលើពិភព​លោក   ប្រហែលជួបប្រទះនូវការសាកល្បង   លោកយ៉ាងជាឈឺរដ្ឋមន្ត្រីការបរទេស​ចិន និងជាតំណាងនៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៨បានសំដែងនៅពេលឆ្លើយ​នឹងសំណួររបស់អ្នកយកព័ត៌មាននៃវិទ្យុយើងខ្ញុំថាៈក្នុងរយៈកាលថ្មីនៃសតវត្សថ្មី  ភាគី​ទាំង២ត្រូវតែគិតពីផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនប្រទេសទាំង២  និងផលប្រ​យោជន៍រួមរបស់ប្រជាជនពិភពលោក    ជំរុញឲ្យទំនាក់ទំនងប្រទេសទាំង២វិវឌ្ឍឥត​ឈប់ឈរ ។

    និយាយចំពោះជប៉ុននិងចិន ដែលឆ្លងកាត់ការវិវាទកោះទាវអ៊ី  លោកអ៊ីនូយ័រឈី​

ប្រធានសាខានាយកដ្ឋាននៃស្ថានីយទូរទស្សន៍TBS  ជប៉ុនប្រចាំនៅក្រុងប៉េកាំងបាន​សម្គាល់ថាៈក្នុងឋានៈជាប្រព័ន្ធផ្សាយព័ត៌មានជប៉ុន ខ្ញុំមិនដៅបញ្ជាក់ដោយហួសហេតុ​ថាៈកាន់អាកប្បកិរិយាបដិបក្ខជាមួយប្រទេសចិន   រឿងដែលផ្នែកជប៉ុនត្រូវគិតពិចារ​ណានាពេលបច្ចុប្បន្ន  គឺភាគីជប៉ុនតើត្រូវបង្កើតទំនាក់ទំនងដ៏សមរម្យម្យ៉ាងជាមួយប្រ​ទេសចិនបច្ចុប្បន្នយ៉ាម៉េច   ធ្វើការទៅមករកគ្នាជាមួយប្រទេស១ដែលជិតនឹងខ្លាំងក្លា​ឡើងយ៉ាម៉េច ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040