pause
音量+
Play
音量-

វីដេអូ

អ្នកដឹកនាំសំខាន់និងគណៈបក្សនៃប្រទេសអាស៊ីអាគ្នេយ៍ជូនពរការបើកសមាជ​នៃបក្សកុម្មុយនិស្តចិនលើកទី១៨
2012-11-13 14:38:43   cri  Web Editor:zhangshixin

      ខណៈដែលសមាជបក្សកុម្មុយនិស្តចិនលើកទី១៨កំពុងបើកធ្វើ អ្នកដឹកនាំសំខាន់ៗ​និងគណៈបក្សនៃប្រទេសអាស៊ីអាគ្នេយ៍ខ្លះបានផ្ញើមកនូវសារទូរលេខឬសារលិខិត​សំដែងកាជូនពរយ៉ាងកក់ក្តៅ។

      លោកJuan Ponce Enrileអ្នកដឹកនាំគណៈបក្សប្រជារាស្ត្រហ្វីលីពីននិងជាប្រធាន​ព្រឹទ្ធសភាហ្វីលីពីនបានសំដែងក្នុងលិខិតជូនពរថា ជូនពរដោយអស់ពីដួងចិត្តដល់ក្រុម​អ្នកដឹកនាំមជ្ឈឹមអាណត្តិថ្មីដែលត្រូវជ្រើសតាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ អាចនាំមកនូវសុខុមាលភាពនិងវិបុលភាពកាន់តែធំធេងដល់ប្រជាជនចិន។

      លោកMariano Sabinoអគ្គលេខាធិកានៃបក្សប្រជាធិបតេយ្យទីម័រខាងកើតបានថ្លែង​ក្នុងលិខិតជូនពរថា សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ជារឿងធំនៃជីវភាព​នយោបាយប្រទេសចិន សមាជនឹងប្រមូលផ្តុំប្រាជ្ញាទូទាំងបក្សកុម្មុយនិស្តចិន ធ្វើសេចក្តី​សម្រេចនយោបាយដ៏ជោគជ័យ។

      លោកLuthfi Hasan Ishaaq ប្រធានគណៈបក្សវិបុលភាពយុតិ្តធម៌ឥណ្ឌូនេស៊ី​បានសំដែងក្នុងលិខិតជូនពរថា ទូទាំងពិភពលោកបាននូវលក្ខណៈអច្ឆរិយនៃការ​អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចដែលប្រទេសចិនបានបង្កើតក្រោមការដឹកនាំដោយបក្ស​កុម្មុនិស្តចិន សមាជបក្សកុម្មុយនិស្តចិនលើកទី១៨នឹងធ្វើឲ្យបក្សកុម្មុយ​និស្តចិនទទួលបានសមិទ្ធផលកាន់តែធំក្នុងដំណើរជំរុញសង្គមអភិវឌ្ឍន៍ វិបុលភាពនិង​ចុះសម្រុងគ្នា ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040