pause
音量+
Play
音量-

វីដេអូ

បក្សកុម្មុយនិស្តចិនបញ្ចេញសញ្ញាដ៏ខ្លាំងអំពីការធ្វើឲ្យកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច​កាន់តែស៊ីជម្រៅ
2012-11-13 16:05:23   cri  Web Editor:xuxiaoxia

និយាយចំពោះមនុស្សដែលចង់ដឹងទិសដៅសេដ្ឋកិច្ចចិនក្នុង ១០ ឆ្នាំខាងមុខ សញ្ញាដ៏​ខ្លាំងអំពីការធ្វើឲ្យកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់សមាជបក្ស​កុម្មុយនិស្តចិនលើកទី ១៨ ដែលបញ្ចេញនោះគឺមិនអាចធ្វេសប្រហែសបានទេ ។​

ក្នុងរបាយការណ៍សមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ លោក Hu Jintao បាន​អធិប្បាយអំពីការធ្វើឲ្យកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចកាន់តែស៊ីជម្រៅដោយសព្វមុខ​ដោយដាក់វាជាចំណុចអាទិភាពទី ១ ក្នុងចំណោមសំណូមពរជាក់ស្តែង ៥ ខនៃការ​កសាងសេដ្ឋកិច្ចនៅពេលអនាគត ហើយវែកញែកថា ការធ្វើឲ្យកំណែទម្រង់កាន់តែស៊ី​ជម្រៅជាគន្លឹះនៃការបង្កើនល្បឿនកែប្រែរូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ។​

លោក Liu Peilin អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍នៃក្រុមប្រឹក្សា​កិច្ចការរដ្ឋចិនបានថ្លែងថា បរិវេណសេដ្ឋកិច្ចអន្តរជាតិបានមានការប្រែប្រួលដ៏សំខាន់​ក្រោយពីវិបត្តិហិរញ្ញវត្ថុ ប្រទេសរីកលូតលាស់បានធ្វើការកែទម្រង់រចនាសម្ព័ន្ធ ហើយ​កំពុងនឹងមានបដិវត្តបច្ចេកទេសថ្មី ។ ព្រមជាមួយនេះ មនុស្សលោកកំពុងប្រឈមមុខ​ធាតុអាកាសប្រែប្រួល ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកទាំងមូល​សមាហរណកម្មពិភពលោកទាំងមូលនិងការសាកល្បងផ្សេងទៀត កត្តាទាំងអស់នេះ​សុទ្ធតែទាមទារឲ្យប្រទេសចិនធ្វើឲ្យកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ។​

របាយការណ៍សមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ បានចែងថា ត្រូវតែពង្រីកតួនាទី​មូលដ្ឋាននៃទីផ្សារក្នុងការចាត់ចែងប្រភពធនធានដោយកម្រិតកាន់តែធំនិងក្របខ័ណ្ឌ​កាន់តែទូលាយ ។​

លោក Liu Peilin ថ្លែងថា ការដោះស្រាយទំនាក់ទំនងរវាងរដ្ឋាភិបាលនិងទីផ្សារ មិន​មែនគ្រាន់តែកាត់បន្ថយមុខងាររដ្ឋាភិបាលនិងធ្វើឲ្យទីផ្សារមានមុខងារកាន់តែខ្លាំង​ប៉ុណ្ណោះទេ គឺជាការកំណត់ឡើងវិញចំពោះមុខងាររបស់ភាគីទាំងពីរ ទីផ្សារត្រូវតែដើរ​តួនាទីកាន់តែសំខាន់ខាងវិស័យចាត់ចែងប្រភពធនធាន រដ្ឋាភិបាលត្រូវតែធ្វើឲ្យបានល្អ​ខាងវិស័យសេវាសាធារណៈមូលដ្ឋាន ការគ្រប់គ្រងត្រួតពិនិត្យទីផ្សារនិងគ្រប់គ្រងត្រួត​ពិនិត្យសង្គមកិច្ច ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040