pause
音量+
Play
音量-

វីដេអូ

តំណាងលោក Guo Shuqing ថ្លែងថា ផ្សារមូលធនប្រទេសចិននៅមិនទាន់មាន
វ័យជំណាស់ទេ
2012-11-12 15:07:01   cri  Web Editor:xuzhen

ដៅចំពោះសំណួរក្នុងផ្សារដែលថា "សេដ្ឋកិច្ចល្អ យ៉ាងម៉េចបានជាផ្សារហ៊ុនមិនល្អ"​លោក Guo Shuqing តំណាងចូលរួមសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ និងជា​ប្រធានគណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងប័ណ្ណហ៊ុនប្រទេសចិន បានសំដែងនា​ថ្ងៃទី ១១ ខែវិច្ឆិកាថា ពីព្រោះផ្សារប្រទេសចិននៅមិនទាន់ចាស់ទុំ ក្រៅពីរចនាសម្ព័ន្ធ​មិនសមហេតុផល ប្រសិទ្ធភាពចាត់ចែងធនធានទាប ហើយការប្រែប្រួលនៅផ្សារហ៊ុន​ក៏ខ្លាំងពេក ។ 

លោក Guo Shuqing បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ ​ផ្សារមូលធនចិនពីគ្មានសោះដល់មាន បានវិវឌ្ឍន៍ឆាប់ណាស់ នេះជាអច្ឆរិយមួយលើ​ពិភពលោក ។ ព្រមពេលជាមួយនេះ ធ្វើជាផ្សារថ្មីៗ ផ្សារមូលធនប្រទេសចិន នៅមាន​បញ្ហាជាច្រើន ដែលមិនទាំន់អាចពុះពារបាន ប៉ុន្តែ បញ្ហាទាំងនេះអាចត្រូវដោះស្រាយ​បានឆ្លងតាមការខិតខំប្រឹងប្រែង ។ ត្រូវពោរពេញទៅដោយជំនឿជឿទុកចិត្តចំពោះការ​វិវឌ្ឍន៍នៃផ្សារមូលធនប្រទេសចិននាពេលអនាគត ៕

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040