pause
音量+
Play
音量-

វីដេអូ

លោកHuJintaoប្រធានរដ្ឋចិនលើកឡើងនូវគោលដៅកសាងដោយសព្វសារពើនូវ​សង្គមធូរធារល្មមនិងធ្វើឲ្យកំណែទម្រង់ព្រមនិងការបើកចំហឲ្យកាន់តែស៊ីជម្រៅ​ដោយគ្រប់ជ្រុងជ្រោយ
2012-11-09 14:08:49   cri  Web Editor:cambodian

ក្នុងរបាយការណ៍ដែលថ្លែងទៅកាន់អង្គសមាជលើកទី១៨នៃបក្សកុម្មុយនិស្តចិន​លោកHuJintaoប្រធានរដ្ឋចិនបានលើកឡើងនូវគោលដៅកសាងដោយសព្វសារពើនូវ​សង្គមធូរធាល្មមនិងធ្វើឲ្យកំណែទម្រង់ព្រមនិងការបើកចំហឲ្យកាន់តែស៊ីជម្រៅដោយ​គ្រប់ជ្រុងជ្រោយ។

យោងតាមការអភិវឌ្ឍន៍ជាក់ស្តែងខាងសេដ្ឋកិច្ចនិងសង្គមកិច្ចប្រទេសចិន គប្បីខិតខំ​សម្រេបាននូវសំណូមពរថ្មីដោយឈរលើមូលដ្ឋាននៃគោលដៅកសាងដោយសព្វសារ​ពើនូវសង្គមធូរធាល្មមដែលសមាជលើកទី១៦និងទី១៧បានកំណត់នោះ ពោលគឺសេដ្ឋ​កិច្ចអភិវឌ្ឍន៍ដោយបរិសុទ្ធនិងជានិរន្តរភាព លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនត្រូវបាន​ពង្រីកឥតឈប់ឈរ កម្លាំងទន់ខាងវប្បធម៌ត្រូវបានបង្កើនឡើងយ៉ាងលេចធ្លោ កម្រិត​ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ដោយសព្វគ្រប់ កិច្ចកសាងសង្គមធុនសន្សំសំ​ចៃថាមពលនិងចុះសម្រុងជាមួយបរិស្ថានទទួលបានការរីកចម្រើនធំនិងសំខាន់។

លោកHu Jintaoបានចង្អុលបង្ហាញថា ការកសាងដោយសព្វសរពើនូវសង្គមធូរធាល្មម​ចាំបាច់ត្រូវតែធ្វើឲ្យកំណែទម្រង់ក្នុងវិស័យសំខាន់ៗមានភាពកាន់តែស៊ីជម្រៅ ត្រូវ​ពន្លឿនការកែសម្រួលប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមឲ្យមានភាពល្អពេញលេញ​ពន្លឿនការជំរុញនយោបាយប្រជាធិបតេយ្យសង្គមនិយមឲ្យទៅជារបប មានបទដ្ឋាននិង​សមស្របតាមរបៀបវារៈ ពន្លឿនធ្វើឲ្យប្រព័ន្ធគ្រប់គ្រងវប្បធម៌និងយន្តការផលិតកម្មនិង​អាជីវកម្មខាងវប្បធម៌មានសុក្រឹតភាព ពន្លឿនការកកើតនូវប្រព័ន្ធគ្រប់គ្រងសង្គមតាម​វិទ្យាសាស្រ្តដែលមានប្រសិទ្ធភាព ព្រមទាំងពន្លឿនការកសាងរបបអេកូអរិយ្យធម៌៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040