pause
音量+
Play
音量-

វីដេអូ

ប្រធានបទក្នុងរបាយការណ៍សមាជ​បក្សកុម្មុនិស្តចិនលើកទី១៨
2012-11-09 14:16:42   cri  Web Editor:guochangying
    ក្នុងរបាយការណ៍ដែលថ្លែងទៅកាន់អង្គសមាជជាតិបក្សកុម្មុនិស្តចិនលើកទី១៨​លោកហ៊ូជីនថាវបានថ្លែងថាសមាជជាតិលើកទី១៨នៃបក្សកុម្មុនិស្តចិនជាសមាជដ៏​សំខាន់ក្រៃលែងមួយលើកដែលប្រទេសចិន បានឈានចូលក្នុងរយៈកាលធ្វើការ​សម្រេចកសាងសង្គមធូរធារល្មមលើគ្រប់វិស័យ។  ប្រធានបទនៃសមាជជាតិបក្ស​កុម្មុនិស្តចិនលើកនេះគឺៈលើកជ្រោងទង់ដ៏មហិមានៃសង្គមនិយមដែលមានលក្ខណៈ​ពិសេសប្រទេសចិន យកទ្រឹស្តីលោកតឹងស៊ីវផីងនិងគំនិតសំខាន់តំណាង៣ ហើយ​និងទស្សនៈអភិវឌ្ឍន៍ដោយវិទ្យាសាស្ត្រធ្វើជាត្រីវិស័យ រំដោះគំនិត ធ្វើកំណែទម្រង់​និងបើកចំហចំពោះក្រៅប្រទេស ព្រមទាំងប្រមូលផ្តុំកម្លាំង ពុះពារគ្រប់ឧបសគ្គដែល​ពិបាកដោះស្រាយ  ឈានទៅមុខយ៉ាងម៉ឺងម៉ាត់មិនងាករេដោយដើរតាមផ្លូវសង្គម​និយមដែលមានលក្ខណៈពិសេសប្រទេសចិន ខំប្រឹងតស៊ូប្រយុទ្ធដើម្បីកសាងសង្គម​ធូរធារល្មមលើគ្រប់វិស័យ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040