pause
音量+
Play
音量-

វីដេអូ

ជំរុញកំណែទម្រង់ប្រព័ន្ធ​នយោបាយ
2012-11-09 14:19:04   cri  Web Editor:zhangshixin

      លោកហ៊ូជីនថាវបានចង្អុរបង្ហាញក្នុងរបាយការណ៍ដែលថ្លែងក្នុងសមាជ​បក្សកុម្មុយនិស្តចិនលើកទី១៨ថា ត្រូវប្រកាន់ខ្ជាប់ដើរលើផ្លូវអភិវឌ្ឍន៍នយោបាយសង្គម​និយមដែលមានលក្ខណៈពិសេសប្រទេសចិននិងជំរុញកំណែទម្រង់ប្រព័ន្ធនយោបាយ។

      លោកបានថ្លែងថា ទី១គឺគាំទ្រនិងធានាឲ្យប្រជាជនអាចប្រើប្រាស់អំណាចជាតិ​ដោយឆ្លងតាមមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន។ ទី២គឺត្រូវកសាងឲ្យ​ពេញលេញនូវរបបសម្របសម្រួលប្រជាធិបតេយ្យសង្គមនិយម។ ទី៣គឺត្រូកែលម្អរបប​ប្រជាធិបតេយ្យមូលដ្ឋាន។ ទី៤គឺត្រូវជំរុញដោយសព្វសារពើនូវការធ្វើអភិបាលកិច្ចរដ្ឋ​តាមច្បាប់។ ទី៥គឺត្រូវធ្វើការកែទម្រង់របបរដ្ឋបាលឲ្យស៊ីជម្រៅ។ទី៦គឺត្រូវបង្កើតយន្តការ​ដាក់កំហិតនិងត្រួតពិនិត្យដំណើរអនុវត្តអំណាចឲ្យពេញលេញ។ ទី៧គឺត្រូវពង្រឹងនិង​អភិវឌ្ឍន៍រណសិរ្សបង្រួបបង្រួមនិងស្នេហាជាតិដែលមានទ្រង់ទ្រាយធំជាងគេ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040