pause
音量+
Play
音量-

វីដេអូ

ការងារគ្រប់វិស័យក្នុងរយៈពេល៥ឆ្នាំ​ទទួបានសមិទ្ធ​ផលធំនិងសំខាន់ថ្មី
2012-11-09 14:15:02   cri  Web Editor:chenzhihua

      ក្នុងរបាយការណ៍ដែលថ្លែងទៅកាន់អង្គសមាជជាតិលើកទី១៨នៃបក្សកុម្មុយនិស្ត​ចិន  លោកហ៊ូជីងថាវបានចង្អុលបង្ហាញថាៈ ក្នុងរយៈពេល៥ឆ្នាំតាំងពីសមាជជាតិលើក​ទី១៧នៃបក្សកុម្មុយនិស្តចិនរៀងមក  ជារយៈពេល៥ឆ្នាំដែលយើងខ្ញុំបានឈានទៅមុខ​យ៉ាងក្លាហានលើផ្លូវសង្គមនិយមដែលមានលក្ខណៈពិសេសនៃប្រទេសចិន   ជារយៈ​ពេល៥ឆ្នាំដែលយើងខ្ញុំប្រឹងប្រែងជម្នះការលំបាកគ្រប់បែបយ៉ាងនិងការសាកល្បងដែល​ប្រកបដោយហានិភ័យ   ព្រមទាំងទទួលបានជ័យជំនះថ្មីក្នុងការកសាងសង្គមធូរល្មម​លើគ្រប់វិស័យ ។

     លោកហ៊ូជីងថាវបានថ្លែងទៀតថាៈរយៈពេល៥ឆ្នាំកន្លងមកនេះ   ការងារលើគ្រប់វិ​ស័យសុទ្ធតែទទួលបានសមិទ្ធផលធំនិងសំខាន់ថ្មី  សេដ្ឋកិច្ចបានវិវឌ្ឍន៍រីកចម្រើនឆាប់​បង្គួរ  កំណែទម្រង់និងការបើកចំហទទួលបានការវិវឌ្ឍន៍ធំនិងសំខាន់   កម្រិតជីវភាព​របស់ប្រជាជនបានត្រូវលើកកម្ពស់យ៉ាងច្បាស់លាស់  ការកសាងរបបច្បាប់ប្រជាធិប​តេយ្យបានបោះជំហានថ្មី ការកសាងវប្បធម៌បានឈានដល់ដំណាក់កាលថ្មី កិច្ចកសាង​សង្គមនិយមទទួលបានការរីកចម្រើនថ្មី    ការកសាងកិច្ចការពារជាតិនិងកងទ័ពបាន​ត្រួសត្រាយសភាពណ៍ថ្មី  ការងារហុងកុង  ម៉ាកាវនិងតៃវ៉ាន់បានត្រូវពង្រឹងថែមទៀត​ការងារទូតទទួលបានសមិទ្ធផលថ្មី  ព្រមទាំងកិច្ចកសាងបក្សបានត្រូវពង្រឹងទាំងស្រុង។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040