pause
音量+
Play
音量-

វីដេអូ

ពង្រឹងការកសាងសង្គមក្រោមការកែសម្រួល​ជីវភាពរស់នៅរបស់
ប្រជាជន
2012-11-09 14:22:44   cri  Web Editor:xuxiaoxia

នៅពេលធ្វើរបាយការណ៍ទៅកាន់អង្គសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ លោក​Hu Jintao បានលើកឡើងថា ត្រូវតែពង្រឹងការកសាងសង្គមក្រោមការកែសម្រួលជីវភាព​រស់នៅរបស់ប្រជាជននិងការគ្រប់គ្រងដោយច្នៃប្រឌិតថ្មី ។​

លោកបានចង្អុលបង្ហាញថា ការពង្រឹងការកសាងសង្គមចាំបាច់ត្រូវតែយកការធានា​និងកែសម្រួលជីវភាពរស់នៅរបស់ប្រជាជនជាចំណុចសំខាន់ ចាំបាច់ត្រូវតែបង្កើន​ល្បឿនជំរុញការកែទម្រង់របបសង្គម ។​

លោកថ្លែងទៀតថា ភារកិច្ចសំខាន់ខាងវិស័យនេះរួមមាន ខិតខំពង្រឹងវិស័យអប់រំដែល​ប្រជាជនពេញចិត្ត ជំរុញឲ្យសម្រេចបាននូវការមានការងារធ្វើដែលមានគុណភាពកាន់តែ​ខ្ពស់ រិះរកគ្រប់មធ្យោបាយសម្រាប់បន្ថែមប្រាក់ចំណូលរបស់ប្រជាជន ជំរុញការកសាង​ប្រព័ន្ធធានាសង្គមកិច្ចតាមទីក្រុងនិងជនបទ លើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជន​ព្រមទាំងបង្កើននិងឆ្នៃប្រឌិតការគ្រប់គ្រងសង្គម ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040