pause
音量+
Play
音量-

វីដេអូ

សមាជលើកទី១៨នៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក ប្រកាន់ខ្ជាប់យ៉ាងជាក់​លាក់នូវមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសប្រទេសចិន
2012-11-08 11:04:32   cri  Web Editor:cambodian

ព្រឹកថ្ងៃទី៨ខែវិច្ឆិកា សមាជលើកទី១៨នៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើកនៅ​វិមានសភាប្រជាជនចិននាទីក្រុងប៉េកាំង ថ្នាក់ដឹកនាំសំខាន់ៗនៃបក្សកុម្មុយនិស្តចិននិង​តំណាងបក្សចំនួន២៣០០រូបបានមានវត្តមានក្នុងសមាជ។

លោកHu Jintaoអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានតំណាងគណៈកម្មាធិ​ការមជ្ឈិមអាណត្តិទី១៧ធ្វើសេចក្តីរាយការណ៍ទៅកាន់អង្គសមាជ។ ក្នុងរបាយការណ៍​នេះ មជ្ឈិមបក្សកុម្មុយនិស្តចិនបានសំដែងថានឹងដឹកនាំប្រទេសជាតិឲ្យដើរតាមមាគ៌ា​សង្គមនិយមដែលមានលក្ខណៈពិសេសចិនយ៉ាងរឹងប៉ឹងមិនងាករេ។

សមាជជាតិរបស់បក្សកុម្មុយនិស្តចិននិងគណៈកម្មាធិការមជ្ឈិមដែលបង្កើតឡើង​ដោយអង្គសមាជនេះគឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តចិន សមាជនឹងបើក​ធ្វើ៥ឆ្នាំម្តង។ បច្ចុប្បន្ន បក្សកុម្មុយនិស្តចិនមានសមាជិកចំនួនជាង៨០លាននាក់ ក្នុង​នោះ សមាជិកដែលចូលបក្សតាំងពីទើបធ្វើកំណែទម្រង់និងបើកចំហនាឆ្នាំ១៩៧៨រៀង​មកបានក្លាយទៅជាតួអង្គសំខាន់របស់តំណាងសមាជលើកទី១៨នេះ។

តាមរបៀបវារៈ ក្នុងរយៈពេល៧ថ្ងៃ តំណាងទាំងអស់នឹងពិនិត្យលើរបាយការណ៍របស់​លោកHu Jintao ពិនិត្យពិភាក្សានិងអនុម័តគម្រោងធ្វើវិសោធនកម្មើលក្ខន្តិកបក្ស​កុម្មុយនិស្តចិន ពិនិត្យរបាយការណ៍ការងារដែលគណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិម​បានដាក់ជូន ហើយបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមនិងគណៈកម្មាធិការ​ត្រួតពិនិត្យវិន័យមជ្ឈិមអាណត្តិថ្មី៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040