pause
音量+
Play
音量-

វីដេអូ

សមាជសម័យទី១៨នៃបក្សកុម្មុយនិស្តចិននឹងសម្ពោធបើកនៅវិមានសភាប្រជា​ជនចិនក្រុងប៉េកាំងនៅម៉ោង៩ថ្ងៃទី៨ខែវិច្ឆិកា
2012-11-08 08:25:47   cri  Web Editor:cambodian

    ថ្ងៃទី៧ខែវិច្ឆិកា លោកCai MingZhaoអ្នកនាំពាក្យព័ត៌មាននៃសមាជសម័យទី១៨នៃ​បក្សកុម្មុយនិស្តចិនបានប្រកាសនៅក្នុងសន្និសីទកាសែតថា សមាជសម័យទី១៨នៃបក្ស​កុម្មុយនិស្តចិននឹងសម្ពោធបើកនៅវិមានសភាប្រជាជនចិននាក្រុងប៉េកាំងនៅម៉ោង៩​ព្រឹកថ្ងៃទី៨ខែវិច្ឆិកា សមាជនឹងបើកធ្វើពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែវិច្ឆិកា សរុបរយៈពេល៧​ថ្ងៃ។

    លោកCaiបានថ្លែងថា នៅរសៀលថ្ងៃទី៧ខែវិច្ឆិកាបានបើកធ្វើសន្និសីទត្រៀមនៃ​សមាជបក្សកុម្មុយនិស្តចិន សន្និសីទបានអនុម័តលើការតែងតាំងលោកXi Jinpingជាអគ្គ​លេខាធិការនៃសមាជ។

    នៅម៉ោង១៦និង៣០នាទីថ្ងៃទី៧ខែវិច្ឆិកា មជ្ឈមណ្ឌលព័ត៌មាននៃសមាជសម័យទី១៨​នៃបក្សកុម្មុយនិស្តចិនបានរៀបចំធ្វើសន្និសីទកាសែតនៅសាលព័ណ៏មាសដែលស្ថិតនៅ​ជាន់ទី៣នៃវិមានសភាប្រជាជនចិន មានអ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេស​ប្រមាណ៦០០នាក់បានចូលរួម៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040