pause
音量+
Play
音量-

វីដេអូ

លោកUong Chu Luu អនុប្រធានរដ្ឋសភាវៀតណាមសង្ឃឹមអាចពង្រឹង​ទំនាក់ទំនងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន​និងវៀតណាមឲ្យបានប្រសើរថែមមួយកម្រិតទៀត
2012-11-07 16:21:17   cri  Web Editor:zhaiqianqian

សមាជបក្សកុម្មុយនិស្តចិនសម័យទី ១៨ នឹងបើកធ្វើនៅក្រុងប៉េកាំងនាថ្ងៃទី ៨ ខែ​វិច្ឆិកា ។ ពេលអញ្ជើញចូលរួមសកម្មភាពមានពាក់ព័ន្ធនៅក្រុងShenzhen ប្រទេសចិន ​លោកUong Chu Luu អនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការសន្តិភាព​វៀតណាមបានថ្លែងថា សង្ឃឹមអាចពង្រឹងទំនាក់ទំនងជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឲ្យបានប្រសើរថែមមួយកម្រិត​ទៀត។

លោកUong Chu Luuបានមានប្រសាសន៍ថា សមាជបក្សកុម្មុយនិស្តចិនសម័យទី ​១៨ មិនគ្រាន់តែជាព្រឹត្តិការណ៍ដ៏សំខាន់ក្រៃលែងរបស់បក្សកុម្មុយនិស្តចិននិងប្រជាជន​ចិនប៉ុណ្ណោះទេ រីឯចំពោះប្រជាជនវៀតណាមក៏ទន្ទឹងរង់ចាំការបើកធ្វើសមាជបក្ស​កុម្មុយនិស្តចិនផងដែរ ។

លោកបានថ្លែងថា "សូមជូនពរសមាជបក្សកុម្មុយនិស្តចិនសម័យទី ១៨ អាចទទួល​បានជោគជ័យដោយគាប់ប្រសើរ ព្រមនិងរួមវិភាគទានថ្មីដល់ការកសាងសង្គមនិយម​ដែលមានលក្ខណៈពិសេសចិន រហូតដល់ទឹ្រស្តីស្តីពីសង្គមនិយមផងដែរ ព្រមទាំងអាច​ពង្រឹងទំនាក់ទំនងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងទំនាក់ទំនង​សហប្រតិបត្តិការដ៏មេត្រីភាពរវាងប្រទេសវៀតណាមនិងចិនថែមទៀត ។"

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040