pause
音量+
Play
音量-

វីដេអូ

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសទេសចិនបានថ្លែងថា លោកពោរពេញ​ទៅដោយសេចក្តីសង្ឃឹមចំពោះក្រុមអ្នកដឹកនាំថ្មីនៃបក្សកុម្មុយនិស្តចិន
2012-11-07 16:21:56   cri  Web Editor:zhangshixin

      ថ្ងៃទី៦ខែវិច្ឆិកា លោក Imron Cotanឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសចិន​បានថ្លែងនៅក្រុងប៉េកាំងថា លោកពោរពេញទៅដោយសេចក្តីសង្ឃឹមចំពោះក្រុមអ្នកដឹក​នាំថ្មីនៃបក្សកុម្មុយនិស្តចិន ជឿជាក់ថាប្រទេសចិននឹងប្រកាន់ខ្ជាប់ការជំរុញការ​ប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង២ចិននិងឥណ្ឌូនេស៊ីក៏ដូចជា​ប្រជាជនប្រទេសទាំង២ផងដែរ។

      ពេលទទួលការយកបទសម្ភាសន៍ពីអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិននាមុនពេល​បើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ លោកImron Cotanបានថ្លែងថា លោក​ជឿជាក់ថាក្រោមការដឹកនាំដោយក្រុមអ្នកដឹកនាំអាណត្តិថ្មីនៃបក្សកុម្មុយនិស្តចិន ​ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់មតិឯកភាពរួមស្តីពីកិច្ចសហប្រតិបត្តិការដែលរដ្ឋាភិបាល​និងគណបក្សប្រទេសទាំង២បានឈានដល់រួចមកហើយនោះ សំដៅជំរុញយ៉ាងរឹងប៉ឹង​នូវការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង២ចិននិងឥណ្ឌូនេស៊ីក៏ដូច​ជាប្រជាជនប្រទេសទាំង២ផងដែរ។ព្រមពេលជាមួយគ្នាលោកបានសង្ឃឹមថាបក្ស​កុម្មុយនិស្តចិនអាចបង្កើនការធ្វើទស្សនកិច្ចទៅវិញទៅមកជាមួយគណៈបក្សសំខាន់​នានានៃឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់កម្រិតនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ​ទ្វេភាគីក្នុងន័យជំរុញការផ្លាស់ប្តូររវាងគណៈបក្សនៃប្រទេសទាំង២ឲ្យឈានទៅមុខថែម​មួយកម្រិតទៀត។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040