pause
音量+
Play
音量-

វីដេអូ

ប្រព័ន្ធសារព័ត៌មានជាភាសាចិនរបស់អាមេរិកចាប់អារម្មណ៍កម្រិតខ្ពស់ចំពោះ​​សមាជលើកទី១៨នៃបក្សកុម្មុនិស្តចិន ចែងថាវានឹងទៅជានិមិត្តសញ្ញា​ថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសចិន
2012-11-06 16:25:18   cri  Web Editor:cambodian

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៨នៃបក្សកុម្មុនិស្តចិនជិតនឹងបើកធ្វើ​ប្រព័ន្ធសារព័ត៌មានជាភាសាចិនរបស់អាមេរិកបានចាប់អារម្មណ៍កម្រិតខ្ពស់ចំពោះការ​នេះបាននាំគ្នាបកស្រាយនិងផ្សាយដំណឹងដោយសព្វគ្រប់និងមានស្រទាប់ច្រើនក្នុងទំព័រ​ធំ។ មានប្រព័ន្ធសារព័ត៌មានបានចង្អុលបង្ហាញថា មហាសន្និបាតលើកទី១៨នឹងក្លាយទៅ​ជាគោលគីឡូម៉ែត្រថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសចិន។

ពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានthe China Pressអាមេរិកបានចុះផ្សាយអត្ថបទ​វិភាគវែកញែកថា អនុលោមតាមដំណើរដែលប្រទេសចិនកន្លងហួសអាល្លឺម៉ង់និងជប៉ុន​បានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោក សំណូមពររបស់ប្រជាជនចិនដែល​មានការរស់នៅកាន់តែល្អកំពុងបង្កើនឡើង ចិនចាំបាច់ត្រូវតែធ្វើឲ្យកំណែទម្រង់និងការ​អភិវឌ្ឍន៍អនុគ្រោះដល់ប្រជាជនទាំងឡាយដោយកាន់តែច្រើននិងកាន់តែមានសមភាព។

វេបសាយSino Vision Netអាមេរិកបានតែងអត្ថបទនាពេលកន្លងទៅនេះវែកញែកថា​ការបើកធ្វើមហាសន្និបាតលើកទី១៨នៃបក្សកុម្មុនិស្តចិនជាគោលគីឡូម៉ែត្រថ្មីនៃនយោ​បាយក្នុងប្រទេសចិន។ ព្រមពេលជាមួយនេះ មហាសន្និបាតលើកទី១៨នៅនឹងបញ្ចេញ​នូវព័ត៌មានមានលក្ខណៈនិមិត្តរូបដ៏ខ្លាំងក្លាមួយ ដើម្បីបង្ហាញឲ្យឃើញថាក្រោមសភាព​ការណ៍រង្គោះរង្គើរទូទាំងពិភពលោក បក្សកុម្មុនិស្តចិនមានសាមគ្គីភាពផ្ទៃក្នុងដែលត្រូវ​ការជាចាំបាច់ក្នុងការចាត់ចែងដោយជោគជ័យនូវកិច្ចការសាធារណៈនិងការជំរុញ​កំណើនជានិរន្តភាព៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040