pause
音量+
Play
音量-

វីដេអូ

បរិមាណផលិតផលប្រេងកាតនិងឧស្ម័ននៃប្រទេសចិននៅឆ្នាំ២០៣០សមមូល​ភាពប្រេងកាតនឹងឡើងដល់ជាង៦រយលានតោន
2012-11-04 14:02:23   cri  Web Editor:maxiaoqing

         តាមទិន្នន័យដែលក្រសួងដែនដីនិងប្រភពធនធានប្រទេសចិនបានផ្សាយឲ្យដឹងថា​ដោយសារបច្ចេកវិទ្យាអភិវឌ្ឍន៍និងរុករកប្រេងកាតនិងឧស្ម័នបានរីកចម្រើនឡើង ដូច្នេះ​តាមការប៉ាន់ប្រមាណ បរិមាណផលិតផលប្រេងកាតនិងឧស្ម័ននៃប្រទេសចិននៅឆ្នាំ​២០៣០សមមូលភាពប្រេងកាតនឹងឡើងដល់ជាង៦រយលានតោន សមត្ថភាពការពារ​ខ្លួនខាងប្រេងកាតនិងឧស្ម័ននៃប្រទេសចិននឹងកើនឡើងយ៉ាងខ្លាំង។

          លោកPengQimingមន្រ្តីក្រសួងដែនដីនិងប្រភពធនធានប្រទេសចិនបានសំដែង​ថា រហូតដល់ឆ្នាំ២០១១ បរិមាណតម្កល់ទុកភូគព្ភប្រេងកាតដែលបានរុករកជាថ្មីនៃ​ប្រទេសចិនរួមទាំងអស់មាន១ម៉ឺន១ពាន់២រយ២០លានតោន បរិមាណផលិតផលប្រេង​កាតក្នុងមួយឆ្នាំៗបានឡើងដល់លំដាប់ថ្នាក់ទី៤លើពិភពលោក បរិមាណផលិតផល​ឧស្ម័នធម្មជាតិក្នុងមួយឆ្នាំៗបានឡើងដល់លំដាប់ថ្នាក់ទី៦លើពិភពលោក។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040