ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួម សន្និសីទកំពូលលើកទី ៨ នៃអ្នកដឹកនាំក្រុមប្រទេស G20 នៅក្រុង Saint Peterburg ប្រទេសរុស្ស៊ី ។ បន្ទាប់ពីសន្និសីទបានបញ្ចប់ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឧទ្ទេសនាមពីសភាពមានពាក់ព័ន្ធ ដែលលោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមសន្និសីទកំពូល ។
លោក Wang Yi បានមានប្រសាសន៍ថា លោកប្រធានរដ្ឋចិនXi Jinping តំណាងរដ្ឋាភិបាលអាណត្តិថ្មីប្រទេសចិនបានថ្លែងសុន្ទរកថាដ៏មានសារសំខាន់ក្នុងសន្និសីទកំពូល ដោយលើកឡើងអំពីញាណទស្សនៈថ្មីជាច្រើន ដូចជាការអភិវឌ្ឍន៍ច្នៃប្រឌិតថ្មី ការសម្រេចកំណើនជាមួយគ្នា និងផលប្រយោជន៍គួបផ្សំជាមួយគ្នាជាដើម ហើយបានផ្តើមគំនិតណែនាំដល់សមាជិកនៃក្រុមប្រទេស G20 ក្នុងការបង្កើតទំនាក់ទំនងដៃគូ បង្កើតមនសិការនៃអង្គភាពរួមជោគវាសនា ធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រកួតប្រជែក សម្រេចការឈ្នះ-ឈ្នះក្នុងកិច្ចសហប្រតិបត្តិការ ។
លោក Wang Yi បានថ្លែងថា គោលគំនិតសំខាន់ដែលលោក Xi Jinping បានលើកឡើងបានត្រូវប្រទេសនានាដែលចូលរួមសន្និសីទទទួលយកនិងយល់ព្រមជាទូទៅ ទស្សនៈនិងសំណើរបស់ភាគីចិនជាច្រើនសុទ្ធតែត្រូវបញ្ចូលក្នុង«សេចក្តីប្រកាសអ្នកដឹកនាំសន្និសីទកំពូលSaint Peterburg នៃក្រុមប្រទេសG20» ដោយបានលើកកម្ពស់ឋានៈនិងតួនាទីរបស់ប្រទេសចិនក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ។
លោក Wang Yi បានថ្លែងទៀតថា លោកប្រធានរដ្ឋXi Jinping នៅបានឧទ្ទេសនាមនូវអនាគតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិនជូនប្រទេសនានា ហើយគូសបញ្ជាក់ថា ប្រទេសចិនបានក្លាយជាថាមពលសំខាន់មួយដែរ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ ភាគីនានាបានសម្គាល់ជាទូទៅថា ឆ្លងតាមការកែសម្រួល គុណភាពនៃកំណើនសេដ្ឋកិច្ចប្រទេសចិននឹងកាន់តែខ្ពស់ អនាគតនៃការអភិវឌ្ឍន៍នឹងកាន់តែល្អប្រសើរ នេះគឺជាឱកាសថ្មីនិងកាន់តែធំសម្រាប់ពិភពលោក ។
លោក Wang Yi បានសំដែងថា កន្លងមកនេះ បញ្ហាស៊ីរីបានផ្ទុះឡើង ហើយបានក្លាយទៅជាប្រធានបទដែលសន្និសីទកំពូលលើកនេះពិគ្រោះពិភាក្សា ។ លោកប្រធានរដ្ឋXi Jinping បានអធិប្បាយដោយច្បាស់នូវគោលជំហរមូលដ្ឋានរបស់ភាគីចិន លោកគូសបញ្ជាក់ថា គប្បីគោរពតាមកម្មវត្ថុរបស់ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ព្រមទាំងលក្ខការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងការបង្ហាញពីគោលការណ៍ការទូតរបស់ប្រទេសចិន ដែលគាំពារសន្តិភាព និងរក្សាយុត្តិធម៌ ៕