pause
音量+
Play
音量-

វីដេអូ

លោក​Xi ​Jin ​ping ​ផ្តើម​គំនិត​បង្កើត​បណ្តាញ​សន្តិសុខ​ហិរញ្ញវត្ថុ​របស់​ប្រទេស​BRICS ​អ្នក​ជំនាញការ​ថ្លែង​ថា ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​BRICS ​​កាន់តែ​មាន​ភាពចាស់​ទុំ​និង​យន្តការ​ភាវូបនីយកម្ម​
2013-09-06 16:49:05  cri  Web Editor:Sun Lingling

ថ្ងៃ​ទី៥​ខែ​កញ្ញា ​លោក​Xi ​Jin ​ping ​ប្រធានរដ្ឋ​ចិន​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​នៃ​ក្រុម​G-20​នៅ​ក្រុង​ Saint ​Peterburg ​បាន​ធ្វើ​ការជួប​សន្ទនា​ក្រៅ​ផ្លូវការ​ជាមួយ​អ្នកដឹកនាំ​របស់​ប្រទេស​BRICS ​ក្នុង​បំណង​ផ្លាស់ប្តូរ​មតិ​និង​សម្រុះ​សម្រួល​គ្នា​អំពី​គោលជំហរ​នៃ​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​BRICS​ព្រមទាំង​បញ្ហា​អន្តរជាតិ​និង​តំបន់​ដ៏ធំ​សំខាន់ ។​ លោក​Xi ​Jin​ ping​ បាន​គូសបញ្ជាក់​ជា​ពិសេស​ថា ​ត្រូវ​បង្កើន​ល្បឿន​បង្កើត​ធនាគារ​អភិវឌ្ឍន៍​នៃ​ប្រទេស​BRICS​និង​រៀបចំ​បង្កើត​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​ទុក​គ្រា​មាន​ហានិភ័យ​ ​បង្កើត​បណ្តាញ​សន្តិសុខ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​BRICS ។

អំពី​ការចាត់​ចែង​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​ទុក​គ្រា​មាន​ហានិភ័យ​របស់​ប្រទេស​BRICS ​លោក​Zhu ​Guang ​yao ​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី៥​ខែ​កញ្ញា​នៅ​ក្រុង​ Saint ​Peterburg ​ថា ​បច្ចុប្បន្ននេះ ​ភាគី​នានា​បាន​សម្រេច​ការពិគ្រោះ​ពិភាក្សា​ជា​មូលដ្ឋាន​ហើយ ​ទ្រង់ទ្រាយ​សរុប​គឺ​១សែន​លាន​ដុល្លារ​អាមេរិក​ ប្រទេស​BRICS ​ទាំង​អស់​សុទ្ធតែ​មាន​សមត្ថភាព​ចូលរួម​ការចាត់​ចែង​នេះ​ហើយ​ប្រើប្រាស់​យន្តការនេះ ។

តាម​ដឹង ប្រទេស​ចិន​នឹង​គ្រប់​គ្រង​​ក្នុង​ការ​ត្រៀម​រៀបចំ​មូលនិធី​រូបិយប័ណ្ណ​បម្រុង​ទុក​គ្រា​មាន​ហានិភ័យ​នៃ​ប្រទេស​ Brics ។ ចំពោះ​ការ​នេះ លោក​​ Jin Zhongxia​ បាន​សម្គាល់​ថា ប្រទេស​ចិន​នឹង​ជា​សមាជិក​ដែល​ដើរ​តួនាទី​សំខាន់​ក្រោម​យន្តការ​នេះ ក្រៅ​ពីនេះ ការ​នាំចូល​ច្រើន​ជាង​នាំ​ចេញ​ផ្នែក​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​និង​ការ​បម្រុង​ទុក​ផ្នែក​រូបិយប័ណ្ណ​ក៏​មិន​តិច​ដែរ តួនាទី​គឺ​មិន​អាច​មើល​រំលង​បាន​ទេ ។

       លោកស្រី​Huang​Wei​អ្នក​ស្រាវជ្រាវ​នៃ​មន្ទីរ​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​នយោបាយ​ពិភពលោក​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គម​ប្រទេស​ចិន​បាន​សម្គាល់​ថា ធនាគារ​អភិវឌ្ឍន៍​ប្រទេស​ Brics សំខាន់​នឹង​បង្កើត​អង្គការ​ជាក់​ស្តែង​បែប​ហិរញ្ញវត្ថុ​មួយ ។ ហើយ​នឹង​ជា​តួអង្គ​ហិរញ្ញវត្ថុ​ជាក់​ស្តែង​មួយ ដែល​អាច​បំផុស​សាក្តនុពល​នៃ​កំណើន​របស់​ប្រទេស​មាន​ពាក់​ព័ន្ធ ។

       ការ​កសាង​បណ្តាញ​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ប្រទេស​Brics ​ជា​ការ​ពង្រីក​សម្រាប់​យន្តការ​ដូចជា ធនាគារ​ពិភពលោក អង្គការ​មូលនីធិ​រូបិយវត្ថុ​អន្តរជាតិ និង​ការ​ផ្តើម​គំនិត​ឈាងម៉ៃ​ជា​ដើម ហើយ​នឹង​ជំរុញ​កំណែ​ទម្រង​និង​កែ​សម្រួល​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040