ខ្ញុំបាទ កុសល បានបពា្ចប់ការសិក្សាមុខវិជ្ជាភាសាខែ្មររយៈពេលបួនឆ្នាំនៅមហាវិទ្យាល័យភាសាបរទេសប៉េកាំងនាឆ្នាំ ២០០៣ ហើយបានចូលបម្រើការងារនៅផែ្នកភាសាខ្មែរនៃវិទ្យុអន្តរជាតិចិនរហូតដល់សព្វថៃ្ងនេះបាន ៧ ឆ្នាំហើយ។ តាំងពីឆ្នាំ២០០៨រៀងមក ខ្ញុំបានទទួលភារៈជាពិធិករនៃនាទី Top 10 បទចំរៀងភាសាចិនបានឧទ្ទេសនាមជូនប្រិយមិត្តអ្នកស្តាប់កម្ពុជានូវបទចំរៀងថ្មីនិងពេញនិយមព្រម និងតារាចំរៀងនិងវប្បធម៌ទាន់សម័យនៅប្រទេសចិន ។ គោលបំណងរបស់នាទី Top 10 បទចំរៀងភាសាចិន គឺបម្រើអារម្មរបស់លោកអ្នកតាមរយៈចំរៀងដ៏ពីរោះៗ ដែលថ្មីបំផុតនិងពេញនិយមបំផុតនៅប្រទេសចិននាទី Top 10 បទចំរៀងភាសាចិនពីរោះដូចគ្នា តែមានលក្ខណៈពិសេសផ្សេងគ្នា ។ រឿងដែលធ្វើឲ្យខ្ញុំមានទឹកចិត្តសប្បាយរីករាយបំផុត គឺពេលបានឮប្រិយមិត្តនិយាយថាចូលចិត្តនាទី Top 10 បទចំរៀងភាសាចិនរបស់វិទ្យុយើងខ្ញុំណាស់ហើយតែងតែស្តាប់កម្មវិធីវិទ្យុយើងខ្ញុំជារៀងរាល់ថ្ងៃការនេះ គឺជាមូលហេតុសំខាន់មួយដែលញុំងខ្ញុំចូលចិត្តការងារ ពិធីករវិទ្យុនិងជាពលានុភាពធំបំផុតក្នុងការបំពេញការងាររបស់ខ្ញុំ ។
កុសល
2011-10-22 14:12:45 cri Web Editor:cambodian