នាងខ្ញុំម្លិះកើតនៅក្នុងស្រុកមួយដ៏ស្អាតនៅភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីដែលឋិតនៅភាគខាងត្បូងប្រទេសចិនបន្ទាប់ពីបញ្ចប់ពីការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែររយៈពេលបួនឆ្នាំនៅសកលវិទ្យាល័យជនជាតិក្វាំងស៊ីនាឆ្នាំ ២០០៤ នាងខ្ញុំបានមកបម្រើការងារនៅវិទ្យុអន្តរជាតិចិននៅក្រុងប៉េកាំង ។ គិតរហូតដល់សព្វថ្ងៃនេះនាងខ្ញុំបានធ្វើជាពិធីការនីក្នុងនាទីព័ត៌មាននិងនាទីចំណេះដឹងទូទៅជាង៧ឆ្នាំហើយ ។ នាងខ្ញុំចូលចិត្តភាសាខ្មែរ ហើយក៏ចូលចិត្តប្រទេសនិងប្រជាជនខ្មែរដែរ ពេលនាងខ្ញុំបន្តការសិក្សានៅកម្ពុជាពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣ មិត្តភ័ក្ត្រខ្មែរនៅទីនោះ បានផ្តល់ជំនួយជាច្រើនដល់នាងខ្ញុំទាំងការសិក្សានិងជីវភាពរស់នៅ ហើយបាននាំនាងខ្ញុំទៅស្វែងយល់ពីទំនៀមទំលាប់ប្រពៃណីខ្មែរ ទៅញ៉ាំម្ហូបខ្មែរដ៏ឆ្ងាញ់ៗ និងទៅទស្សនារមណីយដ្ឋានល្បីៗនានា ដូច្នេះញ៉ាំងឲ្យនាងខ្ញុំកាន់តែចូលចិត្តការងាររបស់ខ្ញុំ ដែលជាអ្នកផ្សាយសំឡេងទៅកាន់ស្រុកខ្មែរ នាងខ្ញុំក៏មានគោលបំណងថាអាចធ្វើកម្មវិធីឲ្យបានកាន់តែច្រើន ដែលប្រិយមិត្តអ្នកស្តាប់ចូលចិត្តស្តាប់និងអាចផ្តល់ជាជំនួយខ្លះៗ ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រិយមិត្តអ្នកស្តាប់ ចំណែកឯនាទីចំណះដឹងទូទៅដែលរៀបរៀងនិងអធិប្បាយជូនដោយនាងខ្ញុំនោះគឺទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរួមមានចំណះដឹង អំពីការថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ការថែរក្សាសម្ផស្ស និងចំណេះដឹងតូចៗអំពីកិច្ចការផ្ទះជាដើម ។ ពីព្រោះនាងខ្ញុំជាអ្នកស្រឡាញ់ជីវភាពរស់នៅចូលចិត្តអ្វីៗដែលស្អាតនិងល្អហើយនាងខ្ញុំជឿជាក់ថា ប្រិយមិត្តអ្នកស្តាប់ក៏ដូចនាងខ្ញុំអ៊ីចឹងដែរ ដូច្នេះ បើប្រិយមិត្តជួបរឿងអ្វីដែលគួរឲ្យសប្បាយចិត្តឬមានក្តីកង្វល់ក៏សូមកុំភ្លេចប្រាប់យើងខ្ញុំដើម្បីឲ្យយើងអាចរួមគ្នាចែករំលែកនូវក្តីសប្បាយរីករាយនិងក្តីកង្វល់របស់លោកអ្នក។ នាងខ្ញុំរង់ចាំស្វាគមន៍ដោយក្តីរីករាយ !
ម្លិះ
2011-10-22 14:12:45 cri Web Editor:cambodian