ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំងដាក់ចេញតែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹកឆ្នាំថោះ
2023-01-15 14:00:47cri
Share with:

     ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  ក្រុមហ៊ុនប្រៃសណីយ៍បារាំងបានប្រារព្ធពិធីដាក់ចេញតែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹកឆ្នាំថោះរបស់ប្រទេសចិននៅទីក្រុងប៉ារីសនៅថ្ងៃទី១៤ខែមករា។

     អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រៃសណីយ៍បារាំង  បានថ្លែងនៅក្នុងពិធីថា  ក្រុមហ៊ុនប្រៃសណីយ៍បារាំងបានដាក់ចេញតែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹកសត្វទាំង១២របស់ចិនជារៀងរាល់ឆ្នាំ  ហើយឥឡូវនេះ គឺឆ្នាំទី១៩ហើយ។ក្រុមហ៊ុនប្រៃសណីយ៍បារាំងបានអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរបៀបបែបនេះជារៀងរាល់ឆ្នាំ    ដើម្បីថ្លែងគារវកិច្ចចំពោះអរិយធម៌ប្រទេសចិនដោយអាកប្បកិរិយាស្មោះត្រង់និងប្រាកដប្រជា។

     លោកLuShayeឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសបារាំងបានថ្លែងសុន្ទរកថាក្នុងពិធីនេះថា  រំពឹងទុកលើឆ្នាំ២០២៣   ទំនាក់ទំនងចិននិងបារាំងប្រាកដជានឹងរីកចំរើនទៅមុខបែបលោតផ្លោះ  ហើយសរសេរជំពូកថ្មីថែមទៀតជាក់ជាមិនខាន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស