ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping សង្កត់ធ្ងន់ថាត្រូវបន្តវេននូវវប្បធម៌ប្រវត្តិសាស្ត្រ
2024-04-25 16:11:50cri
Share with:

វប្បធម៌ទាក់ទងនឹងមូលដ្ឋានគ្រឹះនៃប្រទេស ហើយបរិបទវប្បធម៌ទាក់ទងនឹងបរិបទជាតិ។ ភាពរុងរឿងរបស់ប្រទេសមួយនិងប្រជាជាតិមួយតែងតែត្រូវបានគាំទ្រដោយវិបុលភាពវប្បធម៌ ការស្តារឡើងវិញនូវភាពរុងរឿងនៃប្រជាជាតិចិនត្រូវពឹងផ្អែកលើការអភិវឌ្ឍនិងភាពរុងរឿងនៃវប្បធម៌ចិន។

ចាប់តាំងពីសមាជបក្សកុម្មុយនស្តចិនលើកទី១៨មក លោក Xi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបន្តវេនវប្បធម៌ប្រវត្តិសាស្ត្រ ហើយបានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗស្តីពីការការពារនិងការបន្តវេនបេតិកភណ្ឌវប្បធម៌ជាច្រើនលើកច្រើនសារ។ លោកបានសង្កត់ធ្ងន់ថា ផ្អែកលើស្មារតីទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងប្រជាជន យើងត្រូវតែបន្តវេននូវបរិបទវប្បធម៌ប្រវត្តិសាស្ត្រ ដោះស្រាយបញ្ហារវាងការផ្លាស់ប្តូរនិងការអភិវឌ្ឍនៃទីក្រុង ការការពារនិងប្រើប្រាស់បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ឱ្យបានត្រឹមត្រូវ ហើយសម្រេចបាននូវការអភិវឌ្ឍខណៈពេលដែលកំពុងការពារ និងការពារក្នុងពេលដែលកំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។

ចាប់ពីថ្ងៃទីដល់ថ្ងៃទីខែកក្កដាឆ្នាំ២០២៣ លោក Xi Jinping បានអញ្ជើញត្រួតពិនិត្យការងារនៅខេត្តJiangsu ។ ក្នុងអំឡុងពេលនេះ គាត់បានទៅទស្សនាទីក្រុង Suzhou និងក្រុងNanjingជាដើម ដើម្បីស្រាវជ្រាវស៊ីជម្រៅនូវតំបន់ប្រវត្តិសាស្ត្រនិងវប្បធម៌។


នៅទីក្រុង Suzhou លោក Xi Jinpingបានស្តាប់យ៉ាងលម្អិតចំពោះរបាយការណ៍ស្តីពីការការពារ ជួសជុល និងប្រើប្រាស់ទីក្រុងបុរាណ Suzhouនិងតំបន់ប្រវត្តិសាស្ត្រនិងវប្បធម៌ Pingjiang បានដើរទៅពិនិត្យមើលរចនាប័ទ្មវិថីបុរាណ ទស្សនាសិប្បកម្មដេរប៉ាក់បែបស៊ូចូវ និងដកពិសោធពីការបោះពុម្ពគំនូរឆ្នាំថ្មី។ លោកបានមានប្រសាសន៍ថា ការតស៊ូអត់ធ្មត់និងការតាំងចិត្តដែលបង្ហាញដោយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ចិនដែលបានបន្សល់ពីមួយជនាន់ទៅមួយជំនាន់គឺជាចំណែកមួយនៃស្មារតីនៃប្រជាជាតិចិន។

លោកបានប្រាប់បុគ្គលិកការងារក្នុងតំបន់ដែលទទួលបន្ទុកថា តំបន់ប្រវត្តិសាស្ត្រនិងវប្បធម៌ Pingjiang គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ផ្សព្វផ្សាយនិង បន្តវេននូវវប្បធម៌ប្រពៃណីចិនដ៏ឆ្នើម និងពង្រឹងការកសាងអរិយធម៌សង្គមនិយម ត្រូវតែការពារ សិក្សាស្រាវជ្រាវ និងប្រើប្រាស់ឱ្យបានល្អ។ មិនត្រឹមតែត្រូវបន្ដវេនតាមទម្រង់ជាសម្ភារៈប៉ុណ្ណោះទេ ក៏ត្រូវតែបន្សល់ទុកក្នុងចិត្តរបស់អ្នកផងដែរ។


នៅពេលស្តាប់របាយការណ៍ការងាររបស់គណៈកម្មាធិការបក្សខេត្តនិងរដ្ឋាបាលខេត្តJiangsu លោក Xi Jinping បានចង្អុលបង្ហាញថា ការកសាងអរិយធម៌ទំនើបនៃ

ប្រជាជាតិចិនគឺជាលក្ខខណ្ឌទាមទារដ៏ចាំបាច់ក្នុងការលើកកម្ពស់ទំនើបកម្មតាមបែបផែនចិន និងជាខ្លឹមសារសំខាន់នៃការកសាង អរិយធម៌សង្គមនិយមខាងស្មារតី។ ខេត្តJiangsu ត្រូវតែពង្រឹងការការពារ បន្តវេននិងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតចំពោះវប្បធម៌ប្រពៃណីដ៏ឆ្នើម ហើយចូលរួមយ៉ាងសកម្មក្នុងកិច្ចកសាងឧទ្យានវប្បធម៌ជាតិពីរគឺតំបន់ទន្លេ Yangtze និងព្រែកជីកDayunhe៕





អ្នកបកប្រែ:张艳萍
ប្លុកពិសេស