ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកវិទ្យាសាស្ត្រចិនទទួលបានពានរង្វាន់អន្តរជាតិផ្នែកជីវវិទ្យានៃអង្គការUNESCO
2024-04-25 11:18:17cri
Share with:



ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ អង្គការUNESCOបានរៀបចំពិធីប្រគល់ពានរង្វាន់នៅទីក្រុងAddis Ababa រដ្ឋធានីប្រទេសអេត្យូពីដោយបានប្រគល់ពានវង្វាន់អន្តរជាតិផ្នែកជីវសាស្ត្រនៃអង្គការUNESCO-អេក្វាទ័រហ្គីណេជូនចំពោះអ្នកវិទ្យាសាស្ត្រចិន៣រូបក្នុងនោះរួមមានលោកស្រីQiao Jieជាដើម។


លោកស្រីQiao Jieគឺជាអ្នកជំនាញខាងវិទ្យាសាស្ត្របន្តពូជ។អង្គការUNESCOបានលើកឡើងក្នុងសេចក្តីប្រកាសតាមវេបសាយផ្លូវការរបស់ខ្លួនថា លោកស្រី Qiao Jie បានខិតខំប្រឹងប្រែងចែករំលែកនិងផ្លាស់ប្តូរបទពិសោធជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក ពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើតឃ្លាំងទិន្នន័យរួម ជំរុញនិងផ្សព្វផ្សាយបច្ចេកវិទ្យាដ៏ជឿនលឿន បានរួមចំណែកដ៏សំខាន់ក្នុងការផ្តល់សុខុមាលភាពផ្នែកសុខភាពបន្តពូជនៃមនុស្សជាតិ។


សូមបញ្ជាក់ថា «ពានរង្វាន់អន្តរជាតិផ្នែកជីវសាស្ត្រនៃអង្គការUNESCO-អេក្វាទ័រហ្គីណេ»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ក្នុងគោលបំណងលើកទឹកចិត្តចំពោះការសិក្សាស្រាវជ្រាវផ្នែកជីវសាស្ត្រដ៏ឆ្នើមដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅនៃមនុស្សជាតិ។អ្នកវិទ្យាសាស្ត្រចិនដូចជាលោកស្រីTu YouyouនិងលោកShi Yigongជាដើមក៏ធ្លាប់ទទួលបានពានរង្វាន់នេះផងដែរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស