邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZelensky៖ ទ័ពរុស្ស៊ីចាប់ផ្តើមវាយលុកតំបន់Donbass

2022-04-19 11:16:07

      លោកVolodymyr Zelensky ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ថ្លែងនៅ​ថ្ងៃទី១៨ ខែមេសា​ថា  ​កងទ័ព​រុស្ស៊ី​បាន​ចាប់ផ្តើម​វាយលុក​​តំបន់​ Donbass របស់​អ៊ុយក្រែន​។

    ទីភ្នាក់ងារព័ត៌មាន​ជាតិ​អ៊ុយក្រែន​បាន​ផ្សាយ​ដំណឹង​​ថា ​លោកZelensky​បាន​ថ្លែង​តាម​ប្រព័ន្ធ​​វីដេអូ​នៅ​យប់​ថ្ងៃដដែលថា​ ​កងទ័ព​រុស្ស៊ី​បាន​ត្រៀម​យូរមកហើយ​ ​ដើម្បី​ធ្វើ​សង្គ្រាម​នៅ​តំបន់​Donbass ​ ដោយ​បាន​​បញ្ជូនកងកម្លាំងជាច្រើន​ក្នុងការវាយប្រហារលើកនេះ។ ​លោកបានបន្ត​ថា​ទោះជា​​រុស្ស៊ី​បញ្ជូន​កម្លាំងទ័ព​ច្រើន​ប៉ុណ្ណា​ទៅ​​តំបន់Donbassក្តី ​ ក៏​អ៊ុយក្រែន​នឹង​​តបត​វិញ​ជាមិនខាន​​ នឹងមិន​បោះបង់ចោល​អ្វី​មួយ​ដែល​ជារបស់​អ៊ុយក្រែន​នោះទេ​៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស