ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រមុខរដ្ឋនៃប្រទេសចិននិងរុស្ស៊ីផ្ញើសារលិខិតទៅវិទៅមក ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីឆ្នាំសកល
2022-12-31 19:44:15cri
Share with:

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោកXi Jinpingប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ីបានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីឆ្នាំសកល។

លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៣ដែលជិតមកដល់ជាឆ្នាំចាប់ផ្តើមដែលប្រទេសចិនអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ីក៏នឹងមានកាលានុវត្តភាពអភិឌ្ឍន៍ថ្មី។ខ្ញុំរីករាយបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី ដើម្បីដឹកនាំភាគីទាំង២ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យរវាងប្រទេសទាំង២ឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងនាំមកនូវសុភមង្គលជូនប្រទេសទាំង២និងប្រជាជននៃប្រទេសទាំង២។

ជាការឆ្លើយតប លោកភូទីនបានលើកឡើងថា នៅក្នុងឆ្នាំ២០២២ដែលជិតនឹងកន្លងផុតទៅ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនបន្តត្រូវពង្រឹងនិងពង្រីក ដោយបង្ហាញពីនិន្នាការអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយទទួលបានជោគជ័យក្នុងការសាកល្បងពីខាងក្រៅ ជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ភាគីទាំង២នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឡើងដល់កម្រិតកាន់តែខ្ពស់ ហើយនាំមកនូវសុភមង្គលជូនប្រជាជននៃប្រទេសទាំងពីរ

ថ្ងៃដដែល លោកLi Keqiangនាយករដ្ឋមន្ត្រីចិននិងលោកMikhail Mishustinនាយករដ្ឋមន្ត្រីរុស្ស៊ីបានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកលលោកLi Keqiangបានលើកឡើងថា ខ្ញុំរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរមតិជាមួយលោកMikhail Mishustinនាយករដ្ឋមន្ត្រីរុស្ស៊ី ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការប្រាកដប្រជាទទួលបានសមិទ្ធផលកាន់តែច្រើនជាការឆ្លើយតប លោកMikhail Mishustinបានលើកឡើងថា ជឿងជាក់ថា មតិឯកភាពទាំងអស់ដែលក្រោមយន្តការកិច្ចសន្ទនារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងតាមពេលកំណត់នឹងផ្តល់ផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំង ព្រមទាំងនឹងលើកកម្ពស់សុខុមាលភាពរបស់ប្រជាននៃប្រទេសទាំង២៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស