ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនសង្ស័យក្នុងការណីបាញ់ប្រហារនៅ ក្រុងប៉ារីស ធ្លាប់គ្រោងផែនការវាយប្រហារលើជនបរទេសនៅជាយក្រុងប៉ារីស
2022-12-26 16:46:11cri
Share with:

ថ្ងៃទី ២៥ ខែធ្នូ  អាជ្ញាធរក្រុងប៉ារីសបានថ្លែងថា ជនសង្ស័យក្នុងការណីបាញ់ប្រហារនៅកណ្តាលក្រុងប៉ារីសកាលពីថ្ងៃទី ២៣ ខែធ្នូ ធ្លាប់គ្រោងផែនការវាយប្រហារជនបរទេសនៅជាយក្រុងប៉ារីស ជននេះបានប្រាប់ប៉ូលីសថា ខ្លូនមាន "គំនុំចំពោះជនបរទេស" ។

សាលាអយ្យការក្រុងប៉ារីសបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា  យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ជននេះបានកាន់ភ្លើងខ្លី និងគ្រាប់កាំភ្លើងទៅដល់ជាយក្រុងប៉ារីសនៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ក្នុងគោលបំណងវាយប្រហារទៅលើជនបរទេស ប៉ុន្តែដោយសារតែ នៅពេលនោះ មានមនុស្សទៅមកតិចតួច ហើយសម្លៀកបំពាក់ពិការលាក់គ្រាប់កាំភ្លើងនិងដោយសារហេតុផលផ្សេងទៀត ទើបជននេះបោះបង់សកម្មភាពលើកនេះ ហើយងាកមកធ្វើសកម្មភាពបទល្មើសនៅកណ្តាលក្រុងប៉ារីសវិញ ។ 

នៅថ្ងៃទី ២៤ ខែធ្នូ សាលាអយ្យការក្រុងប៉ារីសបានបន្ថែម "ចេតនារើសអើងជាតិសាសន៍"ក្នុងការស៊ើបអង្កេតពីអំពើឃាតកម្ម មនុស្សឃាតដោយចេតនា អំពើហិង្សាធ្ងន់ធ្ងរនិងបទឧក្រិដ្ឋផ្សេងទៀតចំពោះជនសង្ស័យ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស