ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកថាមពលអគ្គិសនីរវាងចិននិងអាស៊ានឆ្នាំ២០២២នឹងប្រារព្ធធ្វើនៅក្រុងណាននីង
2022-09-06 13:47:07cri
Share with:

      ក្នុងនាមជាសកម្មភាពផ្នែកជំនាញដ៏សំខាន់ក្នុងអំឡុងពេលរៀបចំពិព័រណ៍ចិន-អាស៊ាន វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកថាមពលអគ្គិសនីរវាងចិននិងអាស៊ានឆ្នាំ២០២២ដែលរួមគ្នារៀបចំដោយរដ្ឋបាលប្រជាជនភូមិភាគស្វយ័តក្វាងស៊ីនិងសហព័ន្ធសហគ្រាសថាមពលអគ្គិសនីចិននឹងប្រារព្ធធ្វើនៅក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ីពីថ្ងៃទី១៦ដល់ទី១៧ខែកញ្ញាខាងមុខនេះ។

      វេទិកាឆ្នាំនេះបានផ្តោតសំខាន់លើប្រធានបទស្តីពីការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ក្រោមយន្តការនៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខាងថាមពលអគ្គិសនីដែលជាថាមពលស្អាតរវាងចិននិងអាស៊ាន ជំរុញកិច្ចកសាងការតភ្ជាប់គ្នាខាងថាមពលរវាងចិននិងបណ្តាប្រទេសអាស៊ាននានា ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការថាមពលលើច្រើនស្រទាប់និងច្រើនវិស័យ ក៏ដូចជាជំរុញការអភិវឌ្ឍជានិរន្តរភាពនិងបៃតងនៃឧស្សាហកម្មថាមពលអគ្គិសនីនៃប្រទេសចិននិងអាស៊ានផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស