ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទាក់ទិននឹងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក Biden ក្រសួងការបរទេសចិនរំពឹងទុកថា សហរដ្ឋអាមេរិកអាចអនុវត្តតាមពាក្យសន្យារបស់ខ្លួន មិនរៀបចំផែនការដោយសម្ងាត់ដើម្បីបំបែកបំបាក់និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា
2022-05-21 14:57:40cri
Share with:

 ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលទាក់ទិននឹងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោកប្រធានាធិបតីអាមេរិក Biden  នៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២០ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងការរំពឹងទុកថា សហរដ្ឋអាមេរិកនឹងមិនរៀបចំផែនការដោយសម្ងាត់ដើម្បីបំបែកបំបាក់និងបង្កឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬបង្កើតភាពចលាចល និងភាពច្របូកច្របល់នៅក្នុងតំបន់នោះទេ។

    លោក Wang Wenbin បានចង្អុលបង្ហាញថា ភាគីចិនបានឃើញថា លោក Sullivan ឧបការីរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខបានថ្លែងកាលពីពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោកប្រធានាធិបតីអាមេរិក Biden   មិនមែនដើម្បីបង្កឱ្យមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិននោះទេ។

ជុំវិញបញ្ហាអំពី"ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក" លោក Wang Wenbin បានបញ្ជាក់ថា ប្រទេសចិនសម្គាល់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ណាមួយសុទ្ធតែត្រូវធ្វើតាមនិន្នាការវិវត្តន៍នៃសន្តិភាពនិងការអភិវឌ្ឍក្នុងយុគសម័យថ្មី ត្រូវបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានានៅក្នុងតំបន់ ហើយមិនត្រូវសំដៅទៅលើភាគីទី ៣ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី ៣ មិនត្រូវធ្វើសកម្មភាពដែលប្រកបដោយលក្ខណៈជ្រើសរើស និងផ្តាច់មុខយ៉ាងច្បាស់នោះទេ  ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស