ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងចិននិងបារាំងស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា
2024-05-07 14:29:31cri
Share with:

    តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Xi Jinping ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា៖

ទី១  ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសទាំងពីរ ចិននិងបារាំងបានធ្វើកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរកដំណោះស្រាយដ៏មានលក្ខណៈស្ថាបនាដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនិងការគំរាមកំហែងចំពោះសន្តិសុខនិងស្ថិរភាពអន្តរជាតិ ។

ទី២  ប្រទេសទាំងពីរចិននិងបារាំងថ្កោលទោសរាល់ទង្វើទាំងអស់ដែលល្មើសនឹងច្បាប់មនុស្សធម៌អន្តរជាតិ ។

ទី៣  ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺ សម្រេចបាននូវការឈប់បាញ់គ្នាជានិរន្តរភាពភ្លាមៗនិងធានាដល់ការផ្តល់ជំនួយមនុស្សធម៌ទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សានិងការពារជនស៊ីវិល ។

ទី៤  ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអំពាវនាវឱ្យអនុវត្តជាក់ស្តែងនូវ"ដំណោះស្រាយរដ្ឋពីរ"និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យដែលឈរលើមូលដ្ឋានព្រំដែនឆ្នាំ ១៩៦៧ ដោយយកក្រុងហ្ស៊េរុយសាឡិមខាងកើតធ្វើជារដ្ឋធានីនិងមានអធិបតេយ្យភាពពេញលេញ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស