ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលវេលានៅអឺរ៉ុបរបស់លោកប្រធានរដ្ឋចិន Xi Jinping (ភាគីទី១)
2024-05-06 17:23:57cri
Share with:

    រសៀលថ្ងៃទី ៥ ខែឧសភា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់លោក Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ទីក្រុងប៉ារីសដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ។

    ខណៈពេលលោកប្រធានរដ្ឋចិន Xi Jinping បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស លោក Attal នាយករដ្ឋមន្ត្រីបារាំងបានទៅស្វាគមន៍ដោយផ្ទាល់ក្រោមតំណក់ទឹកភ្លៀង ជនជាតិចិននិងអាណិកជនចិននិងនិស្សិតចិនដែលបន្តការសិក្សានៅបារាំងបានឈរតម្រៀបជួរតាមដងផ្លូវដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping ។ ទង់ជាតិនៃប្រទេសចិននិងបារាំងបក់រវិចៗនៅតាមដងផ្លូវនៃទីក្រុងប៉ារីស ។ល។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលនៃប្រទេសចិនក្នុងឆ្នាំនេះ ហើយក៏ជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅក្រុងប៉ារីសបន្ទាប់ពីរំលងអស់រយៈពេល ៥ ឆ្នាំផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស