ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍សិល្បៈចិនក្រោមចំណងជើងថា “ពីប៉េកាំងដល់ប៉ារីស ៖ ដំណើរអូឡាំពិករបស់សិល្បករចិននិងបារាំង” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងប៉ារីស
2024-05-07 10:17:59cri
Share with:

      ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី៦ ខែឧសភា ពិព័រណ៍សិល្បៈចិនក្រោមចំណងជើងថា “ពីប៉េកាំងដល់ប៉ារីស  ៖ ដំណើរអូឡាំពិករបស់សិល្បករចិននិងបារាំង” ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គណៈកម្មាធិការជាតិអូឡាំពិកនិងកីឡារបស់ប្រទេសបារាំង សហព័ន្ធកីឡាបាល់ទាត់អាជីពរបស់បារាំង និងស្ថាប័នសិល្បៈជាច្រើនរបស់ប្រទេសបារាំង បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌល L'hôtel des Invalidesនៃក្រុងប៉ារីស ។

      ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong  អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ពិព័រណ៍សិល្បៈទ្រង់ទ្រាយធំលើកនេះ រួមទាំងអស់បានតាំងបង្ហាញវត្ថុសិល្បៈដែលជាស្នាដៃល្អៗចំនួនជាង២រយ ដែលបានបង្ហាញឱ្យឃើញនូវផ្លែផ្កានៃវិស័យសិល្បៈក្នុងដំណើរកសាងអរិយធម៌ទំនើបរបស់ប្រជាជាតិចិន ។

      លោក Shen Haixiong  បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរួមសហការជាមួយដៃគូបារាំង រួមចំណែកក្នុងការបន្តវេនចំណងមិត្តភាពរបស់ជនជាតិដ៏មហិមាទាំងពីរចិននិងបារាំង តាមរយៈការច្នៃប្រឌិតថ្មីនិងការបន្សីគ្នានៃ “គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា”  ដើម្បីរួមចំណែកក្នុងការជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ សន្តិភាពនិងការអភិវឌ្ឍរបស់សកលលោក ក៏ដូចជាការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស