ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីPeng Liyuanភរិយារបស់លោកXiJinpingប្រធានរដ្ឋចិនអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការទូទៅរបស់អង្គការUNESCO ព្រមទាំងជួបពិភាក្សាជាមួយលោកស្រីAzoulay អគ្គនាយិកានៃអង្គការនេះ
2024-05-07 10:16:03cri
Share with:

      នៅព្រឹកថ្ងៃទី៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនXi Jinping និងជាបេសកជនពិសេសរបស់អង្គការ UNESCO ទទួលបន្ទុកកិច្ចការជំរុញការអប់រំរបស់ស្ត្រីនិងកុមារី បានទៅទស្សនកិច្ចនៅទីស្នាក់ការទូទៅរបស់អង្គការUNESCOនៅទីក្រុងប៉ារីសតាមការអញ្ជើញ។

      ពេលជួបពិភាក្សាជាមួយលោកស្រីAzoulay អគ្គនាយិកាអង្គការUNESCO លោកស្រី Peng Liyuanបានថ្លែងថា ភាគីចិនរីករាយធ្វើកិច្ចខិតខំ ប្រឹងប្រែងរួមជាមួយអង្គការUNESCO ដើម្បីជំរុញឱ្យបណ្តាភាគីនានាបង្កើនមូលនិធិចំពោះការអប់រំរបស់ស្រ្តីនិងកុមារីនៅលើសកលលោក ក្នុងន័យជួយឱ្យស្រ្តីកាន់តែច្រើនទទួលបានសិទ្ធិទទួលបានការអប់រំស្មើគ្នា ក៏ដូចជារួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរ។

      លោកស្រីAzoulayវាយតម្លៃខ្ពស់ចំពោះការងារនិងការរួមចំណែករបស់លោកស្រីPeng Liyuan បន្ទាប់ពីបានរ៉ាប់រងមុខតំណែងជាបេសកជនពិសេសមក ដោយបានលើកឡើងថា អង្គការUNESCOរីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជំរុញឱ្យបុព្វហេតុអប់រំរបស់ស្រ្តីនិងកុមារីនៅលើសកលលោកទទួលបានការអភិវឌ្ឍថ្មីបន្ថែមទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស