ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា៖ប្រទេសចិននឹងពង្រីកដោយម្ចាស់ការនូវការបើកទូលាយមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើមដើម្បីបើកទូលាយទីផ្សាររបស់ចិនថែមមួយកម្រិតទៀត
2024-05-07 02:04:38cri
Share with:

    


     យប់ថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានរួមគ្នាចូលរួមក្នុងពិធីបិទកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការសហគ្រិនចិន-បារាំងនៅរោងមហោស្រព Marigny ក្រុងប៉ារីសនៃប្រទេសបារាំងព្រមទាំងថ្លែងសុន្ទរកថា ។

    លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងពង្រីកដោយម្ចាស់ការនូវការបើកទូលាយមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ក៏ដូចជាបើកទូលាយទីផ្សាររបស់ចិនថែមមួយកម្រិតទៀតដើម្បីបង្កើតឱកាសទីផ្សារកាន់តែច្រើនសម្រាប់សហគ្រាសនៃបណ្តាប្រទេសនានាដែលបូរួមទាំងសហគ្រាសបារាំងនិងអឺរ៉ុបផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស