ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនិងវិបត្តិអ៊ុយក្រែន
2024-05-07 10:41:29cri
Share with:

      រសៀលថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់    លោកXi Jinpingប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងច្បាស់លាស់នូវគោលជំហរជាគោលការណ៍របស់ភាគីចិនស្តីពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនិងវិបត្តិអ៊ុយក្រែន នៅពេលរួមជាមួយលោកMacronប្រធានាធិបតីបារាំងជួបអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួបនៅវិមានElyséeទីក្រុងប៉ារីស។

      លោកXi Jinpingបានលើកឡើងថា  យើងអំពាវនាវឱ្យជំរុញការសម្រេចបាននូវការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយនិងជានិរន្តរភាពភ្លាមៗនៅតំបន់ហ្កាហ្សា គាំទ្រប៉ាឡេស្ទីនឱ្យក្លាយជាប្រទេសជាសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិ  គាំទ្រនូវការស្ដារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិប៉ាឡេស្ទីនឡើងវិញ  ដំណើរការឡើងវិញនូវ"ដំណោះស្រាយរដ្ឋពីរ” និងសម្រេចបាននូវសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។

       លោកXi Jinpingបានគូសបញ្ជាក់ថា   យើងអំពាវនាវឱ្យភាគីនានាដំណើរការឡើងវិញនូវការប្រាស្រ័យទាក់ទង និងការសន្ទនា ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកជាបណ្តើរៗ   គាំទ្រការធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិក្នុងកាលៈទេសៈសមរម្យដែលទទួលស្គាល់ដោយភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែន   មានការចូលរួមដោយស្មើភាពពីភាគីនានា និងមានការពិភាក្សាដោយយុត្តិធម៌ពីរាល់ដំណោះស្រាយសន្តិភាព   ហើយគាំទ្រការកសាងក្របខ័ណ្ឌសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស