ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលបំពេញទស្សនកិច្ចនៅបារាំង​លោក Xi  Jinpingបានគូសបញ្ជាក់ម្តងទៀតថា ត្រូវបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការ​
2024-05-07 09:17:37cri
Share with:

លោក Xi Jinping  មេដឹកនាំកំពូលប្រទេសចិនកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស បារាំង។



 នៅរដូវផ្ការីកឆ្នាំ២០២៤នេះ លោក Xi Jinping  បានជួបសន្ទនាជាមួយមេដឹកនាំនៃ ប្រទេសច្រើន លោកបានលើកឡើងច្រើនលើកអំពីខ្លឹមសារមួយគឺ ការបើកទូលាយ និងធ្វើកិច្ច សហប្រតិបត្តិការ។ លោកបានថ្លែងថា ៖ សភាពការណ៍ទូទៅ នៃប្រវត្តិសាស្ត្រមិនប្រែប្រួលទេ «កាត់ផ្តាច់ខ្សែសង្វាក់» គ្មានច្រកចេញទេ ការបើកទូលាយនិងសហប្រតិបត្តិការជាជម្រើសតែមួយគត់។ មិនថាសភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណា ប្រទេសចិនឈរនៅម្ខាងដ៏ត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ ចិននឹងបន្តជំរុញការអភិវឌ្ឍតាមរយ:ការបើកទូលាយ ស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះតាមរយ:ការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក។ 

 

ឆ្នាំ ២០២៤ ជាឆ្នាំសំខាន់នៃការដែលប្រទេសចិន ធ្វើកំណែទម្រង់និងបើកទូលាយដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ ក្រោមការជំរុញដោយផ្ទាល់របស់លោក Xi Jinping  ប្រទេសចិនបាន អនុម័តនិងអនុវត្តវិធានការមួយចំនួនជាបន្តបន្ទាប់ ដែលស្តីពីការពង្រីកការបើកទូលាយប្រកបដោយគុណភាពខ្ពស់ ដែលបាននាំមកឱកាសកាន់តែច្រើនឡើង ជូនចំពោះការផ្លាស់ប្តូរមេត្រីភាពរវាង ចិននិងអន្តរជាតិឱ្យកាន់តែជ្រាលជ្រៅផង បង្កើនជំនឿចិត្តវិនិយោគនៅចិនរបស់ទុនបរទេសថែមមួយកម្រិតផង។

 

សូមបញ្ជាក់ថា ប្រទេសចិនទើបបញ្ចប់ពេលឈប់សម្រាកទិវាពលកម្មអន្តរជាតិ ភ្ញៀវទេសចរចិនបានទៅដើរលេងកម្សាន្តនៅ ២០០ ប្រទេស។ ព្រមពេលជាមួយនេះ ភ្ញៀវទេសចរអន្តរជាតិ ចំនួនកាន់តែច្រើនបានចូលក្នុងប្រទេសចិននៅរដូវផ្ការីកនេះផងដែរ ខណ:អ្នកទទួលខុសត្រូវនៃ សហគ្រាសអន្តជាតិក៏បានមមាញឹកធ្វើដំណើរក្នុងប្រទេសចិន ដើម្បីស្វែងរកទីផ្សារពាណិជ្ជកម្ម។ នៅត្រីមាសទីមួយឆ្នាំនេះ សហគ្រាសទុនបរទេសបង្កើតថ្មីក្នុងស្រុក មានចំនួន ១ម៉ឺន២ពាន់ សហគ្រាស ដែលបានកើនឡើង ២០.៧% បើប្រៀបធៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំទៅ។ ចំណែកស្ថាប័ន អន្តរជាតិជាច្រើន ក៏បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំផងដែរ។

 

ទាក់ទិននឹងផលិតកម្ម លោក Xi Jinping  បានបញ្ជាក់ច្បាស់លាស់ថា ៖ «ប្រទេស ចិននាំចេញផលិតផលដូចជារថយន្តដើរដោយថាមពលអគ្គិសនី ថ្មលីចូមជាដើម មិនគ្រាន់តែបាន ជួយបន្ថែមបរិមាណនិងប្រភេទនៃការផ្គត់ផ្គង់លើផ្សារពិភពលោក បានបន្ធូសម្ពាធនៃអតិផរណាពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងខ្លាំងដល់ការទប់ទល់បម្រែបម្រួលអាកាសធាតុនៃពិភពលោក និងការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាបនៃពិភពលោក »។

 

 ពិតណាស់ បើគិតតាមចក្ខុវិស័យដែល «ប្រទេសខ្លួនជាអាទិភាព» នោះពិភពលោក គឺចង្អៀត បើមើលពីជោគវាសនារួមគ្នា នោះទីណាក៏សម្បូរឱកាសកិច្ចសហប្រតិបត្តិការ។ ប្រជាជននៃប្រទេសកាន់តែច្រើនឡើងៗកំពុងមើលឃើញពីប្រទេសចិនថា ៖ ជានិច្ចកាល កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះទើបជាមាគ៌ាដែលអាចឆ្ពោះទៅរកអនាគត៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស