ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន៖ប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ចាប់ដៃគ្នាដើម្បីត្រួសត្រាយយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង
2024-05-07 10:17:13cri
Share with:

      យប់ថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានរួមគ្នាចូលរួមក្នុងពិធីបិទកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការសហគ្រិនចិន-បារាំងនៅរោងមហោស្រព Marigny ក្រុងប៉ារីស នៃប្រទេសបារាំង  ព្រមទាំងថ្លែងសុន្ទរកថា។

      លោក Xi Jinping បានលើកឡើងថា ការប្រកួតកីឡាអូឡាំពិកជានិមិត្តសញ្ញានៃសាមគ្គីភាពនិងមិត្តភាព និងជាសមិទ្ធផលនៃការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ ពួកយើងគួរប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត បន្តវេនចំណងមិត្តភាពជាប្រពៃណី អនុវត្តតាមបាវចនាអូឡាំពិក"កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់តែសាមគ្គីគ្នា” ចាប់ដៃគ្នាដើម្បីត្រួសត្រាយយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង ក៏ដូចជារួមគ្នាបើកទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស