ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា ភាគីចិនសម្រេចចិត្តពន្យារពេលគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន១២ ដែលបូករួមទាំងប្រទេសបារាំងជាដើមរហូតដល់ចុងឆ្នាំ២០២៥
2024-05-07 10:56:34cri
Share with:

      យប់ថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់    លោកXi Jinpingប្រធានរដ្ឋចិននិងលោកMacronប្រធានាធិបតីបារាំងបានរួមគ្នាអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការសហគ្រិនចិន-បារាំង នៅរោងមហោស្រពle Marignyទីក្រុងប៉ារីសប្រទេសបារាំងនិងថ្លែងសុន្ទរកថា។

      លោកXi Jinpingបានគូសបញ្ជាក់ថា   ភាគីចិនរីករាយបន្តប្រើយន្តការសម្របសម្រួលរហ័សនៃខ្សែសង្វាក់គ្រប់ជ្រុងជ្រោយស្តីពី"ពីកសិដ្ឋានបារាំងដល់តុអាហារចិន"  ដើម្បីធ្វើឱ្យផលិតផលកសិកម្មដែលមានគុណភាពល្អរបស់បារាំងកាន់តែច្រើនដូចជាឈីស សាច់ហាំនិងស្រាទំពាំងបាយជូរជាដើម លេចចេញនៅលើតុអាហាររបស់ប្រជាជនចិន។ ម្យ៉ាងទៀតភាគីចិនសម្រេចចិត្តពន្យារពេលគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន១២ ដែលបូករួមទាំងប្រទេសបារាំងជាដើមរហូតដល់ចុងឆ្នាំ២០២៥៕

 

អ្នកបកប្រែ:冯辉
ប្លុកពិសេស