ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan និងលោកស្រីBrigitte ភរិយារបស់ប្រធានាធិបតីបារាំងអញ្ជើញទស្សនកិច្ចនៅសារមន្ទីរ Orsay
2024-05-07 10:47:54cri
Share with:

      រសៀលថ្ងៃទី៦ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្រុងប៉ារីស លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រីBrigitte ភរិយារបស់លោក  Macron ប្រធានាធិបតីបារាំង បានរួមគ្នាធ្វើទស្សនកិច្ចនៅសារមន្ទីរ Orsay តាមការអញ្ជើញ ។

      លោកស្រី Peng Liyuan បានថ្លែងថា ប្រជាជននៃប្រទេសទាំងពីរចិននិងបារាំងសុទ្ធតែស្រឡាញ់សិល្បៈគំនូរ រំពឹងទុកភាគីយើងទាំងពីរអាចធ្វើការផ្លាស់ប្តូរឱ្យបានកាន់តែច្រើន ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរបានចាប់អារម្មណ៍កាន់តែច្រើនពីភាពទាក់ទាញនៃវប្បធម៌រវាងគ្នានិងគ្នា បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ។ សង្ឃឹមថា សិល្បករនៃប្រទេសទាំងពីរអាចបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា បំផុសគំនិតគ្នាទៅវិញទៅមក ដើម្បីបង្កើតស្នាដៃសិល្បៈកាន់តែច្រើន ៕

 


 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស