ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រឿងបរិក្ខារជើងទីមួយសម្រាប់ផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដឹកជញ្ជូនទៅកាន់បារាំង
2024-05-07 10:31:29cri
Share with:

ឃ្លាតពីការសម្ពោធបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសនៅសល់រយៈពេល៨០ថ្ងៃទៀតប៉ុណ្ណោះ ។ នៅថ្ងៃទី៧ខែឧសភា គ្រឿងបរិក្ខារជើងទីមួយសម្រាប់ផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ផ្តើមដឹកជញ្ជូនចេញពីកំពង់ផែ Zhoushan ក្រុង Ningbo ខេត្ត Zhejiang ទៅកាន់ប្រទេសបារាំង ។

ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំនេះចំពេលខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ។ ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសលើកនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មីដូចជា បច្ចេកវិទ្យាបណ្តាញអ៊ីនធើណេត ៥G បច្ចេកវិទ្យាប្រព័ន្ធសារព័ត៌មានថ្មីនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម ដើម្បីផ្តល់ជូនទស្សនិកជនលើពិភពលោកទស្សនីយភាពដ៏អស្ចារ្យនៃការប្រកួតកីឡាអូឡាំពិកតាមរយៈសមត្ថភាពផលិតកម្មវិធីកីឡានិងបច្ចេកវិទ្យា“5G+4K/8K+AI”លំដាប់ពិភពលោក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស