ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping ថ្លែងថា ចិនកំពុងគ្រោងផែនការនិងអនុវត្តវិធានការដ៏សំខាន់សម្រាប់ធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត
2024-05-07 11:07:34cri
Share with:

យប់ថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping និងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានរួមគ្នាអញ្ជើញចូលរួមពិធីបិទបញ្ចប់នៃកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការសហគ្រិនចិននិងបារាំងនិងថ្លែងសុន្ទរកថានៅរោងមហោស្រព le Marigny ក្រុងប៉ារីសរបស់បារាំង ។

លោក Xi Jinping បានគូសបញ្ជាក់ថា ចិនកំពុងគ្រោងផែនការនិងអនុវត្តវិធានការដ៏សំខាន់សម្រាប់ធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ពង្រីកការបើកទូលាយបែបរបបដោយនឹងនរ ពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារថែមមួយកម្រិតទៀត និងកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យពាណិជ្ជករបរទេសធ្វើវិនិយោគទុន ។ ប្រការទាំងនេះនឹងផ្តល់លំហទីផ្សារកាន់តែធំទូលាយដល់ប្រទេសនានាលើពិភពលោកដែលបូករួមទាំងប្រទេសបារាំងផង ដើម្បីនាំមកនូវកាលានុវត្តភាពកាន់តែច្រើនសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស