ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង
2024-05-07 00:35:40cri
Share with:

   


    រសៀលថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅវិមាន Elysee ក្រុងប៉ារីស ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានរំពឹងថា ឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងរួមសហការជាមួយលោកប្រធានាធិបតី Macron ដើម្បីចាប់ផ្តើមដំណើរថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់ឆ្ពោះទៅរក ៦០ ឆ្នាំបន្ទាប់ទៀតនិងរួមចំណែកថ្មីក្នុងការជំរុសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជាការអភិវឌ្ឍនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ ។ ដូច្នេះ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងកាទូត ពោលគឺ ឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ ការផ្តល់ផលប្រយោន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ព្រមទាំងបំពេញបន្ថែមនូវខ្លឹមសារក្នុងយុគសម័យថ្មីដល់គោលបំណងដើមនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស