ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រួមគ្នាពិគ្រោះពិភាក្សាពីអនាគត! "កិច្ចប្រជុំសន្ទនារវាងយុវជនចិននិងបារាំងដែលមានចំណងជើងថា៖យល់ដឹងកាន់តែស៊ីជម្រៅនូវការធ្វើទំនើបកម្មតាមបែបផែនចិន”បានបើកធ្វើនៅក្រុងប៉ារីសដោយជោគជ័យ
2024-05-06 10:24:21cri
Share with:

      ខណៈពេលលោកXiJinpingប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី៥ខែឧសភា តាមម៉ោងក្នុងតំបន់ "កិច្ចប្រជុំសន្ទនារវាងយុវជនចិននិងបារាំងដែលមានចំណងជើងថា៖យល់ដឹងកាន់តែស៊ីជម្រៅនូវការធ្វើទំនើបកម្មតាមបែបផែនចិន”ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សមាគមអតីតនិស្សិតនៃសកលវិទ្យាល័យនយោបាយប៉ារីស គណៈកម្មាធិការអន្តរសាលានៃអង្គការសហប្រជាជាតិនិងសកលវិទ្យាល័យJiNanប្រទេសចិនបានបើកធ្វើនៅក្រុងប៉ារីសដោយជោគជ័យ។

      លោកShenHaixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីលើឆាកអន្តរជាតិដែលប្រកបដោយកម្លាំងរស់រវើកវ័យក្មេង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តបង្កើតវេទិកាសន្ទនាគ្នានៃការផ្លាស់ប្តូរ ការរួមបញ្ចូលគ្នានិងការរាប់អានមិត្តភក្តិ ដើម្បីធ្វើឱ្យយុវជនកាន់តែច្រើនឡើងទទួអារម្មណ៍យ៉ាងស៊ីជម្រៅពីភាពទាក់ទាញដ៏ពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនិងកម្លាំងរស់រវើកយ៉ាងផុលផុសនៃកិច្ចកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន អនាគតជារបស់យុវជន ហើយក៏ស្ថិតនៅក្នុងដៃយុវជនផងដែរ រំពឹងថា យុវជនចិននិងបារាំងនឹងបន្តវេននិងធ្វើឱ្យសំបូរបែបនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកម្លាំងយុវភាពដល់ការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស