ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសបានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសបារាំង
2024-05-06 19:25:50cri
Share with:

    ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំ ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងប៉ារីសនៅថ្ងៃទី៦ខែឧសភា ។ កម្មវិធីនេះបានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសបារាំង ដូចជាវេបសាយ DailyMotion និងស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុបជាដើម ។

    សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសបានផ្តោតសំខាន់ទៅលើប្រធានបទស្តីពីការអភិវឌ្ឍបៃតង អរិធម៌អេកូឡូស៊ី ការកសាងនីតិរដ្ឋ ភាពសម្បូរសប្បាយរួមនិងការអភិរក្សបេតិកភណ្ឌវប្បម៌ជាដើមដែលបានបង្ហាញយ៉ាងរស់រវើកនូវគតិបណ្ឌិតខាងនយោបាយដ៏ឆ្នើមនិងចំណេះដឹខាងវប្បធម៌ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរបស់លោកប្រធានរដ្ឋចិន Xi Jinping ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស